ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់ត្រីមួល​.កអ្នកទិញត្រីរហូតសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​​ ៖ អ្នក​លក់​ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្រោយ​ពី​ប្រើ​អំពើ​ហិ.ង្សា​វាយ​អ្នក​ទិញ​ត្រី​ជា​អតិថិជន​របស់​ខ្លួន​ឲ្យ​រង​របួស​ធ្ងន់​ដោយ​បោច​សក់​មូល​.ករហូត​សន្លប់ កាល​ពី​ល្ងា​ច​ថ្ងៃ​ទី​១៤ កក្កដា​ នៅ​ក្នុង​ផ្សារ​តាឡន​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ព្រលិត​ ឃុំ​សន្តិ​ភាព​ ស្រុក​សំពៅ​លូន​ ដែល​គេ​អះ​អាង​ថា បណ្ដាល​មក​ពីការ​ទិញ​ដូរ​មិន​ត្រូវ​ចិត្តគ្នា​ ។

ខេត្ត​បាត់​ដំបង​​ ៖ អ្នក​លក់​ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្រោយ​ពី​ប្រើ​អំពើ​ហិង្សា​វាយ​អ្នក​ទិញ​ត្រី​ជា​អតិថិជន​របស់​ខ្លួន​ឲ្យ​រង​របួស​ធ្ងន់​ដោយ​បោច​សក់​មូល​.ករហូត​សន្លប់ កាល​ពី​ល្ងា​ច​ថ្ងៃ​ទី​១៤ កក្កដា​ នៅ​ក្នុង​ផ្សារ​តាឡន​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ព្រលិត​ ឃុំ​សន្តិ​ភាព​ ស្រុក​សំពៅ​លូន​ ដែល​គេ​អះ​អាង​ថា បណ្ដាល​មក​ពីការ​ទិញ​ដូរ​មិន​ត្រូវ​ចិត្តគ្នា​ ។

សមត្ថកិច្ច​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹង​ថា​  ស្រ្តី​អ្នក​លក់​ត្រី​ចិត្ត​ក្ដៅ​ដែល​ត្រូវ​ចាប់​ខ្លួ​ន​ឈ្មោះ​ នួន បូផល​ អាយុ៣៦ឆ្នាំ នៅ​ភូមិ​​-ឃុំ​ខាង​​លើ ។ រីឯ​ស្រ្តី​រង​​គ្រោះ​​ឈ្មោះ​ ឆាន់ ផា​លី​​ ហៅលីវ អា​យុ​២៩​ឆ្នាំ នៅ​ភូមិ-ឃុំ​ជា​មួយ​គ្នា​ ។ សមត្ថកិច្ច​និយាយ​ថា ​ការ​​ឈាន​​ដល់​ប្រើ​អំពើ​ហិង្សា​នេះ​ គឺ​ដោយ​សារ​អ្នក​លក់​ក្ដៅ​ក្រហាយ នឹង​​​អ្នក​ទិញ​ត្រីដែល​ទិញ​ហើយ​បែរ​ជា​​មក​ដូរយក​​ប្រាក់​វិញ​ ។ ដោយ​មិន​អាច​​សម្រួល​គ្នា​បាន​ទើប​មាន​ការ​ប្រទូស្ដ​រាយ​គ្នា តែ​អ្នក​លក់​ដៃ​ធ្ងន់​ជាង​ក៏​ចាប់​បោច​សក់​អ្នក​ទិញ​បោក​មូល​.ក​សន្លប់​នៅ​កន្លែង​កើត​ហេតុ ។

ប្ដី​ស្រ្តី​រង​គ្រោះ​លោក សំ វុត្ថា​ ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​បាន​ដឹង​រឿង​នោះ​ទេ​ ក្រោយ​មក​ក៏​​មាន​អ្នក​ភូមិ​មក​ប្រាប់ ពេល​គាត់​រត់​ទៅ​មើល​ឃើញ​ភរិយា​ដេក​សន្លប់​ស្ដូក​នៅ​ក្នុង​ផ្សារ​ក្រោម​ការ​ចោម​រោមមើល​​ពី​មនុស្ស​រាប់​សិប​នាក់។ ​លោក​ក៏​នាំ​ប្រពន្ធ​ទៅ​សង្គ្រោះដោយ​មិន​​ទាន់​បាន​​សួរ​នាំ​​អ្វី​ទេ​ ។ បុរស​​នេះ​បញ្ជាក់​ថា​ ភរិយា​​គាត់​ទើប​នឹង​ឆ្លង​ទន្លេ​រួច​ថ្មីៗ​ប្រហែល​អាច​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ហើយ ។នៅ​ក្នុង​កំណត់​ហេតុ​ស្រ្តី​​ឈ្មោះ នួន​ បូផល​ បាន​និយាយ​ថា ស្រ្តី​រង​គ្រោះ​បាន​ប្រើ​កូន​ស្រី​ឲ្យ​មក​ទិញ​ត្រី​ដំរី​១​ក្បាល​ថ្លៃ​២០០០​រៀល​ លុះ​ទិញ​ទៅ​ហើយ​បែរ​ជា​ម្ដាយមក​ដូរយក​​ប្រាក់​វិញ ។ គាត់​និយាយ​ថា​ គ្រា​នោះ​ក៏​មាន​ការ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​ តែ​ដោយ​សារ​ស្រ្តី​រង​គ្រោះ​ដាល់​គាត់​១ដៃ​ចំ​មុខ​ ទើប​រូប​គាត់​ក្ដៅ​ក្រហាយវាយ​វិញ​ទៅ។

ប៉ុន្តែ​សាក្សី​ដែល​ជួយ​អន្តរាគមន៍​បាន​ប្រាប់​សមត្ថកិច្ច​ដែរ​ថា​ កូន​ស្រី​របស់​ជន​រង​គ្រោះ​បាន​សួរ​រក​ទិញ​ត្រី​កញ្ចុះ​ តែ​អត់​មាន​ហើយ​គ្រា​នោះ​អ្នក​លក់​បាន​បង្ខំ​ឲ្យ​ក្មេង​ស្រី​នោះ​ទិញ​ត្រី​ដំរី​វិញ​ ហើយ​ក្មេង​ស្រី​ក៏​ទិញ​តាម​ការ​បង្ខំ​នោះ ។ សាក្សី​បញ្ជាក់​ថា លុះ​ទិញ​ទៅ​បាន​បន្តិច​ស្រាប់​តែ​ម្ដាយ​នាង​កាន់​ត្រី​មក​ដូរ​យក​​ប្រាក់​វិញ​ ដោយ​គាត់​ប្រាប់​ថា គាត់​ហូប​មិន​កើត​​ខ្លាច​ទាស់​សរ​សៃខ្ចី ព្រោះ​ទើប​សម្រាល​កូន​រួច ។ ​ប៉ុន្តែ​អ្នក​លក់​បាន​ប្រកែក​មិន​ប្ដូរ​វិញ​ទេ​ រហូតតឹង​សរ​សៃ​​​.ក​ដាក់​គ្នា​ខ្លាំង​ឡើងៗ​ ។ ​ប្រភព​ដដែល​បញ្ជាក់​ថា​ គ្រា​នោះ​គេ​ឃើញ​ភាគី​ទាំង​២​បោះ​ត្រី​ដំរី​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​លេង​បោះ​ឈូង​អ៊ីចឹង។ តែ​ដល់​ភាគី​អ្នក​ទិញ​បោះ​ត្រី​នោះ​ត្រូវ​ចំ​មុខ​អ្នក​លក់ ទើប​អ្នក​លក់​ក្ដៅ​ក្រហាយ​ស្ទុះទៅ​​វាយ​បោច​សក​់អ្នក​ទិញ ​បោក​មូលក​រ​ហូត​ដល់​សន្លប់​ ព្រោះ​អ្នក​ទិញ​មាឌ​តូច​​ជាង​ ហើយ​សរសៃ​ខ្ចី​ទៀត ។ ការ​ពិត​មិន​មែន​អ្នក​ទិញ​ដាល់​មុខ​អ្នក​លក់​ទេ ។

សមត្ថកិច្ច​បញ្ជាក់​ថា ស្រ្តី​អ្នក​លក់​ត្រី​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្ត​ហើយ​ រីឯ​ស្រ្តី​រង​គ្រោះនៅ​​មិន​ទាន់​ដឹង​ស្ថាន​ភាព​របួស​យ៉ាង​ណា​នោះ​ទេ​ តែ​ប្រភព​ពី​ក្រុម​គ្រួសារ​ថា កំពុង​ស្ថិត​ក្នុង​ស្ថានការ​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត៕