ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេ​125ពន្លះ​ជាមួយ​វីវ៉ា​របួស​ធ្ងន់​​2នាក់

11 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​បង្ក​ឡើង ដោយសារ​តែ​អ្នក​បើក​បរ​ស្រវឹង​ហើយ​ប្រើ​ល្បឿន​លឿន​ក៏​់បុកគ្នា​ពេញ​ទំហឹង​​ផ្អើល​អាជីវក​ផ្សារ​​ចេញ​មក​មើល​​យ៉ាង​ច្រើន​កុះករ កាល​ពី​វេលាម៉ោង​៤និង​​៤០​នាទី​រសៀលថ្ងៃទី​១៤ កក្កដា ​នៅ​កែង​ផ្ទះ​ជួរ​​ចំណត​រថយន្ត​ផ្សារ​​វាល​យន្ត​​ ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ។

អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​​ប្រាប់​កោះ​សន្តិភាពឱ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​មួយគ្រឿងម៉ាក​​វី​វ៉ា ពណ៌ខ្មៅ ​​ជិះ​ដោយ​បុរស​ម្នាក់​ពី​ត្បូង​ទៅជើង​ ក្នុង​ល្បឿន​លឿន​ លុះ​​មក​ដល់​ចំណុច​ផ្លូវ​បំបែក​ជា​បី​ផ្ទះជួរ​ខាង​ត្បូង​ចំណត​រថយន្ត​ក៏​បត់​ឆ្វេង​ទៅ​ផ្សារ​វាល​យន្ត ស្រប​ពេល​នោះ​មាន​​ម៉ូតូ​ហុង​ដាឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​២០១១ ​អត​់​ស្លាក​លេខ​ បើក​​បរ​ដោយ​បុរសស្រវឹង​ម្នាក់​ឈ្មោះ ស ស៊ីណាត ក្នុង​ទិស​ដៅ​ពី​​ជើង​ទៅត្បូង យ៉ាង​លឿន​ក៏​បុកជាមួយ​ម៉ូតូ​វីវ៉ា ចំពាក់កណ្តាល​ពេញ​ទំហឹង​ធ្វើ​ឱ្យ​ម៉ូតូ​វីវ៉ា​ប៉ើង​២​មែ៉ត្រ​​ខ្ទេច​ផ្នែក​ខាងមុខ ​រីឯ​​ម្ចាស់​ម៉ូតូ​វីវ៉ាដួល​​របួស​ក្បាល​ធ្ងន់ធ្ងរ ​ត្រូវ​មិត្ត​ភក្តិ​ដឹក​តាម​ម៉ូតូ​ទៅ​ព្យាបាលនៅ​​គ្លីនិក​​​ឯកជន ​រីឯ​​ឈ្មោះ ស ស៊ីណាត ​ភេទប្រុស អាយុ​២៨ឆ្នាំ ជា​បុគ្គលិក​ក្រុម​ហ៊ុន​​មួយ​របួស​​ត្រង់ប្លោកនោម ដាច់​មេ​ជើងទាំង​ពីរ​ត្រូវ​ក្រុម​គ្រួសារ​​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត រី​ឯ​ម៉ូតូដែល​ខ្ចីគេ​ខូច​ខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹងថា បុរស​ឈ្មោះ​ ស ស៊ីណាត ស្រវឹង​ជិះម៉ូតូចេញ​ពី​កន្លែង​ជប់​​លៀងបំណងទៅ​ជួប​មិត្ត​ភក្តិ​រក​ផឹក​ស៊ី​បន្ត​ទៀត​ក៏​ជួប​គ្រោះ​ថ្នាក់​​ចូល​មន្ទីរ​ពេទ្យ​តែ​ម្តង ៕