ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា​បណ្ឌិត ជា រតនា សំណេះ​សំណាល​ និង​ជប់​លៀង​សមា​ជិក​បក្ស​​ឃុំ​​តាលន់

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ​កាល​ពី​ព្រឹក​​ថ្ងៃទី​១៤ កក្កដា លោក​ឧកញ៉ា​បណ្ឌិត ជា រតនា ​ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​និងជា​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​តាលន់ គណ​បក្ស​​ប្រជាជន​កម្ពុជា ព្រម​ទាំង​លោក​ជំទាវ ហៀក ​រតនា លោក​ថៃ នរៈ​សត្យា ទីប្រឹក្សា​​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​និង​ជា​រដ្ឋ​លេខាធិការ​​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ និង​ជាអនុ​ប្រធាន​​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​ស្អាង រួម​ទាំង​ក្រុម​ការ​ងារ​មួយ​ចំនួន​ទៀត​បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ និង​ជប់​លៀង​​ឱ្យសមាជិក​ សមា​ជិកា​បក្ស​ឃុំ​តាលន់ ស្រុក​ស្អាង ។

ពិធី​នេះ​ប្រារព្ធ​​ធ្វើឡើង​នៅ​បរិវេណ​​វត្ត​ពោធិ​ព្រែក​ស្លែង ឃុំ​តាលន់ ដោយ​មាន​ការ​អញ្ជើញ​​ចូល​រួម​ពី​សមា​ជិក សមាជិកា ប្រធាន អនុ​ប្រធាន​​ក្រុម​បក្ស​ភូមិ-ឃុំ​យ៉ាង​ច្រើន​កុះករ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕