ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ក្មេង​​​ប្រុសអាយុ​​ត្រឹម​9ឆ្នាំ​ក្លាយ​ជា​សេដ្ឋី​​​​ដោយ​ការ​​លក់​ផ្ទាំងគំនូរ​

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៤:៣៨

ក្មេង​​ប្រុស​​​​អាយុ​​៩ឆ្នាំ​ជាងគំនូរ​​​ចំណាន

គេហទំព័របរទេស

ក្មេង​​ប្រុស​​​​អាយុ​​៩ឆ្នាំ​ជាងគំនូរ​​​ចំណាន

យោងតាមDAILY MAIL ​​ថា​ ក្មេង​​​ប្រុស​ ​អង់​គ្លេស​ម្នាក់​​​អាយុ​​​​​​៩ឆ្នាំ​ឈ្មោះ​ KIERON WILLIAMSON ​កំពុង​​​​តែឈាន​ក្លាយ​ទៅជា​​មហា​​សេដ្ឋី​វ័យ​ក្មេង​​​បំផុត​​ក្រោយ​ពីការ​​លក់​​ផ្ទាំងគំនូរ​​​២៤​ផ្ទាំង​​​ចុង​ក្រោយ​​​​​របស់​គេ​បាន​​​ទឹក​ប្រាក់ជិត​៣១.៧០០​​អឺរ៉ូមក ។
​ផ្ទាំងគំនូ​ចុង​ក្រោយ​​​ទាំងនេះ​របស់​​គេត្រូវ​​លក់​​ដាច់​​អស់​​ត្រឹម​រយៈ​​ពេល​​​១៥​នាទី​​​ ។  ក្មេង​​ប្រុស​​នេះ​​មាន​រហស្សនាម​​​ថា  MINI MONET ​​ព្រោះ​​ផ្ទាំង​គំនូរ​របស់គេ​​ធ្វើ​​ឱ្យ​នឹក​ឃើញ​ដល់​​ផ្ទាំង​គំនូរ​របស់​​​លោក​MINI  MONET ​ដែល​​​​ស្លាប់​​​​បាត់ទៅ​ហើយ​​ ។  ​​
​​

ផ្ទាំង​គំនូរ​របស់​​​​​ក្មេង​​ប្រុស​​រូបនេះ​ជា​គំនូរ​​ទេសភាព​​​ត្រូវ​បាន​ទិញ​តាម​ទូរស័ព្ទ​​​ និង​តាម​​អុីន​ធើរ​ណេត ដោយ​​ពួកអ្នក​ទិញ​​លើ​ពិភព​លោក​​​ទាំង​មូលដែល​​លក់​ដាច់​​អស់​រយៈពេល​​​​ត្រឹម​​១៥​នាទី ។  ក្មេង​​​ប្រុស​ដ៏​មាន​ទេព​កោសល្យ​​​​​ខាង​គំនូរ​រូបនេះ​​​​​ទើប​នឹងរៀន​គូរពីឆ្នាំ​​​២០០៨មក ។  គេចាប់​​​​ផ្តើម​គូររូបភាព​​ពេល​គ្រួសារ​​​គេធ្វើ​​​​ដំណើរ​​​​ទៅ​កាន់​​​​ក្រុង​  DEVON និង​​​ CORNOUAI-LLES ដោយ​​​​មុនពេល​​​​ចាប់​​ផ្តើម​គូរ​​​​ទេសភាព​គេ​និយម​​ផាត់​​​ពណ៌​​​លើ​គំនូរ​សត្វ​ដាយ​​ណូស័រ​ដែល​ឪពុក​​ម្តាយគេ​​គូរឱ្យ ។

​តាំងពីចាប់​ផ្តើម​​​គូរ​ទេសភាព​​មក​​​ផ្ទាំងគំនូរ​​របស់​​​វា​ធ្វើ​ឱ្យ​​ពិភព​លោក​​​​​មាន​ការ​ចាប់អារម្មណ៍​​ដោយ​​​ផ្ទាំង​គំនូរ​​មួយ​ចំនួន​អាច​​លក់​បាន​​​ប្រាក់​​​ដល់​ទៅ​ជាង១២.០០០​​អឺរ៉ូ ។ ផ្ទាំង​គំនូរ​​ចុង​ក្រោយ​គូរ​រូប​ទេស​ភាព​​​​២ផ្ទាំង​​ក្នុង​មួយ​​ផ្ទាំង​លក់​បាន​​​​ដល់​​​​៤៤.២៦០​អឺរ៉ូ​ ។ ផ្ទាំងគំនូរ​​តូចៗវា​​អាច​​​គូរ​​​បាន​ត្រឹម​​​​ប៉ុន្មាន​​នារី​ប៉ុណ្ណោះ​​ហើយ​អាច​លក់​បាន​​​​មួយ​ផ្ទាំង៧.៦០០អឺរ៉ូ ។  ផ្ទាំង​​គំនូរ​​របស់​​KIERON  ​​មាន​លក់​​​លើ​ទីផ្សារ​លើកដំបូង​​​​កាលពីឆ្នាំ​២០០៩​ ​ពេល​ផ្ទាំង​គំនូរ​១៩​ផ្ទាំង​របស់​គេត្រូវ​​​បាន​ដាក់​លក់​ដេញ​​​ថ្លៃ​​បាន​​ប្រាក់​​​ប្រមាណ​​ជា១៨.០០០ ​អឺរ៉ូ ។  កាលពី​ខែ​​កក្កដា ឆ្នាំ​​២០១០ គេ​បាន​​គូរផ្ទាំង​​​​គំនូរ​​​​​ពីប្រេង​ចំនួន​៣៣​ផ្ទាំង​ លក់​​ដាច់​អស់ត្រឹម​​​​កន្លះ​ម៉ោង​​​បាន​ប្រាក់​​១៩០​.០០០​​អឺរ៉ូ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 19-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0854,092
បាត ថៃឡង់ (1USD)30.630.7
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104.5105
ដុល្លារ សិង្ហបូរី (100SGD)79.780.2
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.731.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133.3133.8
ផោន អង់គ្លេស (100GBP)155.5156
ដុល្លារ អូស្ត្រាលី (100AUD)94.595
ដុល្លារ កាណាដា (100CAD)97.297.7
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6601,670