ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុង​តឺ​ន័រ​​​បុក​គ្នា​ជា​មួយ​រ៉ឺម៉ក​ម៉ូតូ​​រួច​ព្យាយាម​បើក​រត់​ត្រូវ​​ប៉ូលិស​​តាម​ក្របួច

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​កុង​តឺ​ន័រ​ ពណ៌​ស ​បើក​បរ​ដោយ​បុរស​ម្នាក់​​ទៅ​បុកជា​មួយ​​រ៉ឺ​ម៉ក​ម៉ូតូ​ មួយ​គ្រឿង​ចំ​ពី​មុខ​​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​បុរសអ្នក​​បើក​រ៉ឺម៉ក​ម៉ូតូ​ខ្ទាត​ចេញ​ពី​ម៉ូតូ​ប្រហែល​១០​ម៉ែត្រ រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​ ឯ​រថយន្ត​​នោះ​​​ព្យាយាម​បើក​រត់​ តែ​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​​​​ភ្នំពេញ​ថ្មី​​ដែល​ឈរ​ជើង​នៅ​ក្បែរ​នោះ​​ដេញ​តាម​ចាប់​បាន​ទាំង​រថយន្ត​​ទាំង

រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​កុង​តឺ​ន័រ​ ពណ៌​ស ​បើក​បរ​ដោយ​បុរស​ម្នាក់​​ទៅ​បុកជា​មួយ​​រ៉ឺ​ម៉ក​ម៉ូតូ​ មួយ​គ្រឿង​ចំ​ពី​មុខ​​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​បុរសអ្នក​​បើក​រ៉ឺម៉ក​ម៉ូតូ​ខ្ទាត​ចេញ​ពី​ម៉ូតូ​ប្រហែល​១០​ម៉ែត្រ រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​ ឯ​រថយន្ត​​នោះ​​​ព្យាយាម​បើក​រត់​ តែ​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​​​​ភ្នំពេញ​ថ្មី​​ដែល​ឈរ​ជើង​នៅ​ក្បែរ​នោះ​​ដេញ​តាម​ចាប់​បាន​ទាំង​រថយន្ត​​ទាំង​អ្នក​បើក​បរ  កាល​ពី​វេ​លា​​ម៉ោង​១០​និង​៤៥​​នាទី​យប់​ថ្ងៃ​ទី​១៣​ កក្កដា ​២០១២ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ​​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ឈ្មោះ ចឹក ចន្ថា ​អាយុ​២៨​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​លេខ​៦B ផ្លូវ​​លេខ​​២០៧​ ភូមិ​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​ ។ ឯ​អ្នក​បើក​បរ​រថយន្ត​​កុង​តឺ​ន័រ​​ឈ្មោះ ​ចាន់ ទូច អាយុ​៣៨​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​រកាកោះ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​ប៉ុស្តិ៍​​ភ្នំពេញ​ថ្មីបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ រថយន្ត​កុង​តឺ​ន័រ​ ពណ៌​ស បើក​បរ​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន ពេល​មក​ដល់​ចំណុច​កើត​ហេតុ​​បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​​មួយ​គ្រឿង​​នៅ​ពី​មុខ​ក៏​ជ្រុល​ចង្កូត​ទៅ​បុកជា​មួយ​​​រ៉ឺ​ម៉ក​ម៉ូតូ​ចំពី​មុខ​​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​​ខ្ទាត​​ដាច់​ម៉ូតូ​ចេញ​ពី​​រ៉ឺ​ម៉ក ឯ​មនុស្ស​ដួល​រង​របួស​ធ្ងន់​​​ត្រូវ​រថយន្ត​​សាមុយ​​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ ។ ភ្លាម​ៗ​រថយន្ត​​កុង​តឺ​ន័រ​​បាន​ព្យាយាម​បើក​រត់​បាន​ប្រហែល​១០០​ម៉ែត្រ​ ត្រូវ​ប៉ូលិស​​នៅ​ក្បែរ​កន្លែង​​កើត​ហេតុ​នោះ​តាម​ចាប់​បានភ្លាម​ដែរ​ ។

ក្រោយ​ពេល​កើត​ហេតុ​​ប៉ូលិស​ចរាចរ​បាន​ចុះ​ទៅ​វាស់​វែង​​រួច​យក​រថយន្ត​ និង​ម៉ូតូ​រ៉ឺ​ម៉ក​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាននគរ​បាល​រាជ​ធានីភ្នំពេញ ដើម្បី​ដោះ​ស្រាយ​ ៕