ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Smart Mobile ​ចាប់​ផ្តើម​បម្រើ​សេវា​កម្ម​ថ្មី​ឈ្មោះ «Smart Loan»

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ៖ ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត Smart Mobile ​បាន​ចាប់​ផ្តើម​បម្រើ​សេវា​កម្ម​ថ្មី «Smart Loan» ​​ជា​​សេវា​ថ្មី​មួយ​ដែល​អតិថិជន​អា​ច​ធ្វើ​ការ​ហៅ​ចេញ និង​​ប្រើ​ប្រាស់​សេវាផ្សេង​ៗ​ បើ​ទោះ​ជា​​មិន​មាន​គណនេយ្យ​នៅក្នុង​ទូរស័ព្ទ​លោក​​អ្នក​ក៏​ដោយ ។
​អតិថិជន​ដែលមាន​លក្ខ​ខណ្ឌ​កំណត់​ដោយ​ក្រុម​ហ៊ុន​​អា​​ច​​ធ្វើ​ការ​ប្រើ​ប្រាស់​សេវា «Smart Loan» ​នេះ​ជាមួយ​នឹង​ការ​ផ្តល់​ឱ្យ​នូវ​

រាជ​ធានីភ្នំពេញ៖ ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត Smart Mobile ​បាន​ចាប់​ផ្តើម​បម្រើ​សេវា​កម្ម​ថ្មី «Smart Loan» ​​ជា​​សេវា​ថ្មី​មួយ​ដែល​អតិថិជន​អា​ច​ធ្វើ​ការ​ហៅ​ចេញ និង​​ប្រើ​ប្រាស់​សេវាផ្សេង​ៗ​ បើ​ទោះ​ជា​​មិន​មាន​គណនេយ្យ​នៅក្នុង​ទូរស័ព្ទ​លោក​​អ្នក​ក៏​ដោយ ។
​អតិថិជន​ដែលមាន​លក្ខ​ខណ្ឌ​កំណត់​ដោយ​ក្រុម​ហ៊ុន​​អា​​ច​​ធ្វើ​ការ​ប្រើ​ប្រាស់​សេវា «Smart Loan» ​នេះ​ជាមួយ​នឹង​ការ​ផ្តល់​ឱ្យ​នូវ​ទឹក​ប្រាក់ ០.៥០ដុល្លារ ដែលបូក​​បន្ថែម​នឹង​គណនេយ្យ​ចម្បង​ និង​មាន​តម្លៃ​ ០.១០ដុល្លារ ​​សម្រាប់​ថ្លៃ​​ប្រើ​សេវា​នេះ​ម្តង ។ តម្លៃ​នៃ​ការ​ប្រើ​សេវានេះ ​នឹង​ត្រូវ​កាត់​ជាស្វ័យ​ប្រវត្តិ​នៅ​ពេល​​បញ្ចូល​​​គណ​នេយ្យ​បន្ទាប់ ឬ​ក្នុង​រយៈ​ពេល​៣០ថ្ងៃ​បន្ទាប់​ពី​ការ​ប្រើ​ប្រាស់​​សេវា «Smart Loan» ​​នេះ​រួច​។​

​លោក​ថូ​ម៉ាស ហ៊ុន  នាយក​ប្រតិបត្តិ​​​នៃ​ក្រុម ហ៊ុន​ទូរស័ព្ទចល័ត Smart Mobile ​​បាន​មាន​ប្រសាសន៍​ថា «​នេះ​គឺ​ជា​សេវាផ្តល់​ជូន​តែម​ួយ​គត់​នៅ​កម្ពុជា ​ដោយក្រុម​ហ៊ុន​ទូរស័ព្ទ​​​​ចល័ត ​Smart Mobile ​​។ ឥឡូវ​អតិ​ថិជន​អាច​ធ្វើការ​​​ហៅ​ចេញ​នៅពេល​​មាន​ការ​បន្ទាន់ បើ​ទោះ​បី​ជា​ពួក​គាត់​ពុំ​មាន​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ​ក៏ដោយ ។ ​​​លោក​អ្នក​ក៏​អាច​នៅ​តែ​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​លោក​អ្នក​ដើម្បី​ហៅ​ចេញ​ ផ្ញើ​សារ ​ប្រើ​អុីន​ធើរ​ណេត និង​ប្រើ​ប្រាស់​សេវា​ផ្សេង​ៗជា​ធម្ម​​តា មិន​ថាពេល​ថ្ងៃ​ ឬយប់ប្រសិន​បើលោក​អ្នក​មិន​អា​ច​រក​ទិញ​កាត​ទូរស័ព្ទ​ក៏ដោយ​» ។ ដើម្បី​ប្រើ​ប្រាស់​សេវា Smart Loan នេះ ​អតិ​ថិជន​ត្រូវ​តែ​មាន​លក្ខណៈ​ដូចជា៖
​-​ប្រើ​ប្រាស់​គម្រោង​បង់​ប្រាក់​មុន​ Smart Mobile
-ចុះ​ឈ្មោះ​និង​ប្រើ​ប្រាស់​សេវា Smart Mobile ​យ៉ាង​ហោច​ណាស់​៩០​ថ្ងៃ
-បាន​ដាក់​បញ្ចូល​​គណនេយ្យ​យ៉ាង​តិច​៦​ដង ក្នុង​រយៈ​ពេល​៦​ខែ​ចុងក្រោយ​
-មិន​មាន​គណនេយ្យ​ជំពាក់​ពីមុន​មក ។

ដើម្បី​ដំណើរ​ការ​សេវានេះ​បាន​ អតិថិជន​គ្រាន់​តែ​ផ្ញើ​សារ​ទៅ​កាន់​​ ៩១១ ឬ​ហៅ​ទៅកាន់ *៩១១# សម្រាប់​ធ្វើការ​​ស្នើ​សុំ​សេវា ​​Smart Loan ។ ដើម្បី​ទទួល​បាន​ព័ត៌មាន​​​អំពី Smart Loan មុនៗ​ អតិថិជន​​គ្រាន់​​តែ​ផ្ញើ​​សារ​ទៅកាន់ ​៩១១១ ​ឬ​ហៅ​ទៅកាន់ *៩១១*១# ។​ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ ​Smart Mobile ​ផ្តល់​ជូន​អតិថិជន​នូវ​សមត្ថភាព​ក្នុង​ការ​ទំនាក់​ទំនង​ និងភាព​ផ្សារ​ភ្ជាប់​​តាម​រយៈ​​សេវាកម្ម​​​ជាច្រើន ​ដើម្បី​បំពេញ​តម្រូវការ​អតិថិជនជាមួយ​នឹង​​អត្រា ​តម្លៃ​ដ៏គួរ​​ឱ្យ​ទាក់​ទាញ ។ ​ជាមួយ​គ្នា​នេះ​ដែរ ​សេវា​​ដែល​ពេញ​និយម​ជាងគេ គឺ​គម្រោង​តម្លៃ អស់​ទាស់​!!! បញ្ចប់​សេវា តេអស់​ស្ទះ​! និង​ឆែក​អស់​ស្ទះ! ។ ថ្មីៗនេះ ក្រុម​ហ៊ុន​យើង​ក៏​បាន​ណែនាំ ​ផង​ដែរនូវ​សេវាពិសេស ​Smart ​ដូរ​លុយ ​ដែល​ជា​សេវា​ដ៏ពេញ​និយម ហើយ​សេវាមួយទៀត ​គឺ​ការ​ហៅ​ចេញ​ក្រៅ​ប្រទេស​ទៅ​កាន់​​២០​ប្រទេស​ក្នុង​តម្លៃ​ត្រឹម​តែ​៧សេនក្នុង​​មួយ​នាទី​ ។

​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត ​Smart Mobile បាន​​ក្លាយ​​ទៅ​ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ធំ​ជាង​គេ​លំដាប់​​ថ្នាក់​លេខ​២​ ដោយ​គិត​ទៅលើ​ចំនួន​អតិថិ​ជន​​ប្រើ​ប្រាស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​កំពុងបម្រើអតិថិជន​​ចំនួន​ជាង ​៣.៣លាន ​នាក់​នា​ចុង​ខែ​មិថុនា​ ឆ្នាំ​២០១២ ។ សេវា 2G របស់ Smart Mobile ដោយ​ប្រើ​បចេ្ចក​វិទ្យា​ GSM/GPRS/EDGE នៅលើ​ហ្វ្រេកង់​ស៍ GSM900 និង GSM1800 គ្រប​ដណ្តប់​ទូទាំង​ផ្ទៃ​ប្រទេស​ នៅគ្រប់​២៤​ខេត្តក្រុង នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជាផងដែរ ៕