ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ក្នុង​ក្លិប​រាត្រី​លុច្ស​សារី ខ្មាន់​កាំភ្លើង​តាម​បា.ញ់​ប្រហារ​របួស​ម្នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​​​​ធ្ងន់​​ ដោយ​សារ​​ខ្មាន់​កាំ​ភ្លើង​មិន​ស្គាល់​អត្ត​សញ្ញាណ​​មួយ​ក្រុម​ជិះ​ម៉ូតូ​តាម​បា.ញ់​ប្រហារ​ ខណៈ​​​យុវ​ជន​រូប​នេះ​​​ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​នៅ​​ក្លិប​កម្សាន្ត​​យីហោលុច្ស​សារី​ ដែល​មាន​ទី​តាំង​នៅ​​​កែង​​ផ្លូវ​លេខ​១៩៩ និង​ផ្លូវ​លេខ​​៣២៨ និងត្រូវ​​បា.ញ់​នៅ​កែង​ផ្លូវ​​លេខ​១៩៣ និង​ផ្លូវ​លេខ​​៣២៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១ ខណ្ឌ​ចំការ​មន ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​២០០​ម៉ែត្រ​ពី​ក្លិប​កម្សាន្ត​​លុច្ស​សារី កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៣

រាជ​ធានី​ភ្នំពេញ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​​​​ធ្ងន់​​ ដោយ​សារ​​ខ្មាន់​កាំ​ភ្លើង​មិន​ស្គាល់​អត្ត​សញ្ញាណ​​មួយ​ក្រុម​ជិះ​ម៉ូតូ​តាម​បាញ់​ប្រហារ​ ខណៈ​​​យុវ​ជន​រូប​នេះ​​​ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​នៅ​​ក្លិប​កម្សាន្ត​​យីហោលុច្ស​សារី​ ដែល​មាន​ទី​តាំង​នៅ​​​កែង​​ផ្លូវ​លេខ​១៩៩ និង​ផ្លូវ​លេខ​​៣២៨ និងត្រូវ​​បាញ់​នៅ​កែង​ផ្លូវ​​លេខ​១៩៣ និង​ផ្លូវ​លេខ​​៣២៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១ ខណ្ឌ​ចំការ​មន ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​២០០​ម៉ែត្រ​ពី​ក្លិប​កម្សាន្ត​​លុច្ស​សារី កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៣ កក្កដា ។

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​ផ្ទុះ​អាវុធ​បណ្តាល​ឱ្យ​រង​របួស​យុវ​ជន​ម្នាក់​ខាង​លើ​នេះ បាន​ឱ្យ​ដឹង​ថា មុន​ពេល​​យុវ​ជន​រង​គ្រោះ​​ត្រូវ​ក្រុម​ខ្មាន់​កាំ​ភ្លើង​តាម​បាញ់​ប្រហា​រ គឺ​រូប​​គេរួម​ជា​មួយ​មិត្តភក្តិ​​ចំនួន​៤​នាក់​បាន​ចូល​ផឹក​ស៊ី​រាំ​កម្សាន្ត​នៅ​ក្លិប​លុច្សសារី​​តាំង​ពី​ម៉ោង​៩​យប់​រហូត​ដល់​ម៉ោង​ជាង​១​រំ​លង​អធ្រាត្រ​ទើប​នាំ​មិត្តភក្តិ​​ជិះ​ម៉ូតូ​ចេញពី​ក្លិប​​ ។ ខណៈ​នោះ​ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​តាម​បាញ់​ប្រហារ​ចំនួន​៨​គ្រាប់​សំដៅ​យុវ​ជន​រង​គ្រោះ​​បណ្តា​ល​ឱ្យ​​​ត្រូវ​ចំ​ចង្កេះ​​ខាងស្តាំ​បៀម​គ្រាប់​​រង​របួស​ធ្ងន់​​ បច្ចុប្បន្ន​​​កំពុង​សម្រាក​ព្យាបាល​​​នៅ​មន្ទីរ​​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូ​វៀត ។

ជុំ​វិញ​​ហេតុ​ការណ៍​ខាង​លើ​នេះ​ សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្តិ៍​ទួល​ស្វាយ​ព្រៃ​ទី​១ ដឹក​នាំ​ដោយ​លោក​​នាយ​ប៉ុស្តិ៍ ពៅ ពិដោរ ​បាន​ចុះ​អន្ត​រា​គមន៍​សួរ​នាំ​និង​បាន​ដឹង​​ភ្លាម​ៗ​ថា ការ​ផ្ទុះ​អាវុធនេះ ​គឺ​បណ្តាល​មក​​ពី​ក្រុម​យុវ​ជន​​រង​គ្រោះ​មាន​ទំនាស់​គ្នា​ជា​មួយ​ក្រុម​ផ្សេង​ក្នុង​​ក្លិប​លុច្សសារ​ី លុះពេល​ចេញ​ពី​ក្លិប​​មក​វិញ​ក៏​កើត​មាន​អំពើ​គុំ​កួន​តាម​បាញ់​ប្រហារ​​គ្នា​កើត​ឡើង​ ។ ​ពេល​មាន​ទំនាស់​គ្នា​នៅ​ក្នុង​ក្លិប​នោះ​ក្រុម​សន្តិ​សុខ​ក្លិប​​បាន​ជួយ​សម្រប​សម្រួល​ឱ្យ​ពួក​គេ​ស្ងប់​ចិត្ត និង​បន្ត​ផឹក​ស៊ីរ​ហូត​ពេល​បែក​គ្នា​ជិះ​ម៉ូតូ​​ចេញ​រៀង​ៗ​ខ្លួន​ដោយ​ពុំ​ដឹង​ថា មាន​ការ​គុំ​កួន​តាម​បាញ់​ប្រហារ​គ្នា​កើត​ឡើង​បែប​នេះ​ឡើយ ។

ក្នុង​ហេតុ​ការណ៍​​បាញ់​ប្រហារ​​គ្នា​​នេះ​ដែរ​​ឈ្មោះ​អ៊ុត ពិទូ អាយុ​២២​ឆ្នាំ មាន​ទី​លំ​នៅ​ក្នុង​​សង្កាត់​​ទួល​​សង្កែ ខណ្ឌ​ឫស្សី​កែវ ដែល​ជា​អ្នក​ទទួល​​រង​នូវ​ការ​បាញ់​ប្រហារ​ បាន​​រត់​គេច​ពី​គ្រាប់​កាំ​ភ្លើង​ដោយ​លូន​​ចូល​ក្រោម​រថយន្ត​ម៉ាក​តូយ៉ូតាពណ៌​ខ្មៅ​​​១បាំង​កន្លះ​មួយ​គ្រឿង​ដែល​​​​ម្ចាស់​គេ​​​ចត​ស្ងៀម​​នៅ​តាម​​ផ្លូវ​​កន្លែង​​កើត​ហេតុ​ ដើម្បី​​រួច​ផុត​ពីគ្រោះ​ថ្នាក់​​ដល់​អាយុ​​អាជីវិត ។ ​នៅ​​​មុន​ពេល​​ឈ្មោះ​​ អ៊ុត ​ពិទូ ​រង​នូវ​ការ​បាញ់​​​ប្រហារ​​ គឺ​រូប​គេ​បាន​ជិះ​ម៉ូតូ​​ម៉ាក​​ឃ្លិក​ ពណ៌​​លឿង​ចេញ​ពី​ក្លិប​​លុច្ស​​សារី​ ដោយ​​​មាន​មិត្ត​​ភក្តិ​​ម្នាក់​​​ជា​អ្នក​​ឌុប ។ ប៉ុន្តែ​​សកម្មភាព​​នៃ​ការ​បាញ់​​ប្រហា​​រ​នោះ​​ ​ក្រុម​ខ្មាន់​​កាំ​ភ្លើង​​បាញ់​​តម្រង់​​រក​តែ​ឈ្មោះ​​អ៊ុត ពិទូ ​ម្នាក់​​ប៉ុណ្ណោះ​ នេះ​បញ្ជាក់​​ថា ​​​ក្រុម​​ខ្មាន់​​កាំ​ភ្លើង​​ប៉ុន​ប៉ង​​បាញ់​​ប្រហារ​តែ​​ឈ្មោះ​អ៊ុត ពិទូ ​ក្នុង​រឿង​គំនុំ​​អ្វី​​​មួយ​​​ជាក់​ជា​ពុំ​​ខាន​ឡើយ ។ ដោយ​ឡែក​​ឈ្មោះ​អ៊ុត ពិទូ​ និយាយ​​​ប្រាប់​​សមត្ថ​កិច្ច​​ថា ខ្លួន​គ្មាន​ទំនាស់​​អ្វី​​ធំ​ដុំ​​​ដល់​ថ្នាក់​​គេ​តាម​បាញ់​​ទេ​ ។
សូម​រំលឹក​ថា ​កាល​ពី​យប់​ថ្ងៃ​​ទី​​១១ កក្កដា ​ក៏​មាន​​កា​រផ្ទុះ​អាវុធ​​នៅ​​មុខ​ក្លឹប​​ស្កាយ​​ ​​តាម​បណ្តោយ​​​​ផ្លូវ​លេខ​​៣១០​​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី​៣ ខណ្ឌ​ចំការ​មន ​បណ្តាល​ឱ្យ​​​​រង​របួស​បុរស​​ម្នាក់​​បញ្ជូន​ទៅ​​​សម្រាក​​ព្យា​បាល​​របួស​​​នៅ​​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត ​ប៉ុន្តែ​​ក្រុម​​​ខ្មាន់​កាំ​​ភ្លើង​​ពុំទាន់​​ត្រូវ​បាន​ចាប់​​​ខ្លួននៅ​​ឡើយទេ​ ​រហូត​មក​​​ដល់​ថ្ងៃ​ទី​​១៣ កក្កដា ​​។ ដូច្នេះ​​ចាំមើល​​ករណី​បាញ់​​ប្រហារ​​​ដោយ​​ផ្តើម​ចេញ​ពី​​​ក្នុង​​ក្លិ​ប​លុច្ស​​សារី​ខាង​លើ​នេះ​​ទៀត​​ ​​​តើ​សមត្ថ​កិច្ច​​​ និង​អាជ្ញា​ធរ​ អាច​ស្វែង​​រក​ចាប់​ខ្លួន​​ខ្មាន់​កាំ​ភ្លើង​​ទាំង​​២​កន្លែង​​​ខាង​លើ​យក​មក​ផ្តន្ទា​ទោស​​​តាម​ច្បាប់​​​បាន​ដែរ​ឬ​យ៉ាង​ណា ?​ ​​