រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់អាយុប្រមាណជា២០ឆ្នាំ តូចចិត្តនឹងសង្សារបែកចិត្តលេបថ្នាំក្អកអស់៣បន្ទះចំនួន៣០គ្រាប់ដើម្បីសម្លាប់ខ្លួន តែមិនបានសម្រេចដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី៨ កក្កដា នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង១០និង១៨នាទីយប់មានម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងជិះគ្នា៣នាក់ ប្រុសម្នាក់ ស្រី២នាក់ ពេលចុះពីលើម៉ូតូមាននារីម្នាក់អាយុប្រមាណជា២០ឆ្នាំក្អួតចង្អោរក្នុងសភាពស្លេកស្លាំង ហើយត្រូវយុវជនជាអ្នកឌុបមកនោះលើកបីចូលក្នុងមន្ទីរពេទ្យព្រះកុសុមៈ ដោយប្រាប់គ្រូពេទ្យថា នាងលេបថ្នាំក្អកអស់៣បន្ទះចំនួន៣០គ្រាប់ ឱ្យគ្រូពេទ្យជួយលាងក្រពះឱ្យនាងផង ។ ទោះបីជាយ៉ាងណាយុវជនដែលឌុបនារីរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យនោះពុំបានប្រាប់អត្តសញ្ញាណនារីរងគ្រោះទេ ហើយមូលហេតុដែលនាងលេបថ្នាំនោះក៏មិនបានបញ្ជាក់ច្បាស់លាស់ដែរ គ្រាន់តែបង្ហើបថា នាងខូចចិត្តសង្សារបែកចិត្តប៉ុណ្ណោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ