ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​​​​រិះ​គន់​​ថា​ក្បាច់​រាំ​របស់កញ្ញា​​ទេព​ បូព្រឹក្ស អាក្រក់​មើល​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ បន្ទាប់​​ពី​ហក់​ចូល​ទៅ​ក្នុង​​ផលិត​កម្ម​ហង្ស​មាស ​ជាង​​កន្លះ​ឆ្នាំ​មក​​នេះ ​ស្រី​ស្រស់​ ទេព បូ​ព្រឹក្ស ​បាន​វាយ​លុក​លើ​ទី​ផ្សារ​គួរ​សម ​ដែល​អាច​ធ្វើ​ឱ្យ​គេ​ទទួល​ស្គាល់​ថា នាង​​ជា​តា​រា​​ចម្រៀង​​ដែល​មាន​ទេព​​កោសល្យ​ល្អ​ និង​លេច​ធ្លោ​នៅ​ក្នុង​ឆ្នាំ​​​២០១២ នេះ ។ ​​នាង​កំពុង​​តែ​ត្រូវ​អ្នក​គ្រប់​គ្រង​​ផលិតកម្ម​ហង្ស​មាស​​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​បទ​ចម្រៀង​ថ្មី​ឱ្យ​​ជា​បន្ត​បន្ទាប់ ។ ដោយ​សារ​

រាជធានីភ្នំពេញ​​ ៖ បន្ទាប់​​ពី​ហក់​ចូល​ទៅ​ក្នុង​​ផលិត​កម្ម​ហង្ស​មាស ​ជាង​​កន្លះ​ឆ្នាំ​មក​​នេះ ​ស្រី​ស្រស់​ ទេព បូ​ព្រឹក្ស ​បាន​វាយ​លុក​លើ​ទី​ផ្សារ​គួរ​សម ​ដែល​អាច​ធ្វើ​ឱ្យ​គេ​ទទួល​ស្គាល់​ថា នាង​​ជា​តា​រា​​ចម្រៀង​​ដែល​មាន​ទេព​​កោសល្យ​ល្អ​ និង​លេច​ធ្លោ​នៅ​ក្នុង​ឆ្នាំ​​​២០១២ នេះ ។ ​​នាង​កំពុង​​តែ​ត្រូវ​អ្នក​គ្រប់​គ្រង​​ផលិតកម្ម​ហង្ស​មាស​​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​បទ​ចម្រៀង​ថ្មី​ឱ្យ​​ជា​បន្ត​បន្ទាប់ ។ ដោយ​សារ​រឿង​នេះហើយ​​ទើប​លេច​ឮ​ថា នាង​​ពេជ្រ​ សោ​ភា ​បាន​ប៉ះ​ពាក្យ​សម្តី​​ និង​ឌឺ​ដង​​ផ្លែ​ផ្កា​ឱ្យ​កញ្ញា​ ទេព​ បូ​ព្រឹក្ស​ និង​មាន​បំណង​​ចង់​ចាក​ចេញ​ពី​ផលិត​កម្ម​ហង្ស​មាសទៀត​ផង​​ ​ដោយ​សារ​តែ​មាន​ការ​អន់​ចិត្ត​​​ជា​មួយ​ផលិត​កម្ម​​​ដែលរៀប​ចំ​​បទ​ចម្រៀង​​ឱ្យ​កញ្ញា​​ ទេព​ បូ​ព្រឹក្ស ច្រើន​ជាង ។

​​នៅ​តាម​​ស្ថានីយ​ទូរទស្សន៍​​គេ​តែង​តែ​​​​​ឃើញ​វត្ត​មាន​របស់​ស្រី​ស្រស់​​ធ្មេញច្រ​ពើស​ ទេព​ បូ​ព្រឹក្ស​ ជា​ញឹក​ញាប់​​ដោយ​នាងបង្ហាញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​​ដូច​ជា​​​តា​រា​បរទេស​ ដែល​កម្រ​​នឹង​មាន​តា​រា​​ចម្រៀង​​ផ្សេង​​​រាំ​បាន​ល្អ​ដូចនាង​ណាស់។ ស្រប​ពេល​​ជា​មួយ​​គ្នា​នោះ​ស្រាប់​តែ​មាន​ព័ត៌មានវាយ​ប្រហារ​​កញ្ញា​​ ទេព បូ​ព្រឹក្ស​​ ថា ​នាង​ជា​នារី​​ខ្មែរ​​ហេតុ​អ្វី​ក៏​រាំ​​អាក្រក់​មើល​ខ្លាំង​ម៉្លេះ មើល​ទៅ​ដូច​​ជា​អឺ​រ៉ុប ។ ជា​​នារី​ខ្មែរ​​មិន​គួរ​រាំ​រលាក់​ដើម​ទ្រូង រែង​​ចង្កេះ​បែប​​នោះ​ទេ ​មើល​ទៅ​​ដូច​ជា​មិន​សម​រម្យ​​សោះ ​ពិបាក​យក​​ភ្នែក​មើល​ណាស់​។

ទាក់​ទិន​​ទៅ​នឹង​បញ្ហា​នេះ យើង​មិន​អាច​សុំ​ការ​បក​ស្រាយ​​ពី​កញ្ញា​​ ទេព បូព្រឹក្ស​ ​បាន​ទេ ប៉ុន្តែ​លោក​​ទី​ តូ ​ដែល​ជា​ជំនួយ​ការ​​នៅ​ក្នុង​ផលិត​កម្ម​​រស្មី​​ងហង្ស​មាស បាន​ប្រាប់​កោះ​សន្តិ​ភាព​​​តាម​ទូរស័ព្ទ​​​ថា «​ជា​ធម្ម​តា​​អ្វី​ក៏​ដោយ​​តែង​តែ​មាន​ការ​រិះ​គន់ និង​ការ​​​សរសើរ​​ ប៉ុន្តែ​​​​​យើង​ក៏​ព្យាយាម​​កែ​ទៅ​​​តាម​អ្វី​ដែល​ពួក​គាត់​ចង់​បាន​ ។ សម្រាប់​ខ្ញុំ​​ដែល​ជា​​អ្នក​គ្រប់​គ្រ​ង​​ពួក​គាត់ ខ្ញុំ​​គិត​​ថា​វា​មិន​ជា​បញ្ហា​​អ្វី​ដែល​​ធ្ងន់​​​​ទេ ​ដោយ​អ្នក​​មួយ​ភាគ​ធំ​គាត់​បាន​ស្រែក​​ថា ទេព​ បូ​ព្រឹក្ស​ គាត់​រាំ​​ឡូយ​ណាស់ ​ដូច​ជា​បរទេស​ ប៉ុន្តែ​​ក៏​នៅ​មាន​មួយ​ផ្នែក​ទៀត​ពួក​គាត់​គិត​ថា ​បូ​ព្រឹក្ស រាំ​សាហាវ​ពេក ។ ​ជា​ធម្មតា​​អ្នក​ចម្រៀង​​ដែល​ច្រៀង​​ផង​រាំ​ផង​​នៅ​ក្នុង​ស្រុក​ខ្មែរ​​វា​កម្រ​មាន​​ណាស់» ។ ​លោក​ទី​ តូ ​ថ្លែង​អំណរ​គុណ​​ចំពោះ​មតិ​​រិះ​គន់​សម្រាប់​​ក្បាច់​រាំ​របស់​កញ្ញា ​ទេព បូព្រឹក្ស​ ​ហើយ​លោក​នឹង​កែ​ស​ម្រួល​ឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា​ក្តី​លោក​ក៏​សំណូម​ពរ​ដល់​ទស្សនិក​ជន​ថា ​សូម​កុំ​គិតតែ​​ពី​ផល​អវិជ្ជ​មាន​របស់​េទព បូ​ព្រឹក្ស​​ ពេក ​សូម​គិត​អំពី​ការ​​ខំ​ប្រឹង​របស់​នាង​​ផង​​ ។​

លោក​ទី​ តូ ​​​​បន្ថែម​​ថា «​ខ្មែរ​យើង​​តែង​តែ​ប្រកាន់​ចំពោះ​ភាព​សិច​ស៊ី ភាព​អាស​អាភាស​ ចំណុច​​នេះ​ខ្ញុំ​នឹង​មិន​ឱ្យ​កើ​ត​មាន​​ឡើង​​សម្រាប់​តា​រា​ចម្រៀង​​ពួក​ខ្ញុំ​ទេ​ ​។ ខ្ញុំ​ចង់​សួរ​​ថា យើង​​គ្រប់​គ្នា​តែង​តែ​សរ​សើរ​​​ថៃ កូរ៉េ  អំពី​ក្បាច់​រាំ​ ហេតុ​អ្វ​ី​​បាន​ជា​យើង​​​មិន​ព្រម​​សរសើរ​​​ខ្មែរ​​ផង​ ​ព្រោះ​ពេល​ដែល​ថៃ ឬ​កូរ៉េ ឡើង​រាំ​យើង​សរសើរ​​គេ​ថា​រាំ​​ឡូយ រាំ​​ល្អ ចុះ​ខ្មែរ​​យើង​ដូច​​គ្នា ហេតុ​អ្វី​​ក៏​មិន​​​សរ​សើរ​ផង​​ទៅ ​ពេល​​ខ្លះ​កូរ៉េ​ និង​ថៃ ​រាំ​អាស​អាភាស​ជាង​ខ្មែរ​​ផង​នោះ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា​​​​ក៏​យើង​នៅ​តែ​ទទួល​​យក​មតិ​រិះ​គន់​ពី​អ្នក​​ទស្សនា​​ដើម្បី​មក​កែ​លម្អ​ដដែល»​ ។

កញ្ញា ទេព បូ​ព្រឹក្ស ជា​ចៅ​ទួត​របស់​លោក​យាយសារាំ ប៉ាក់ ជា​អ្នក​ចម្រៀង​​អា​យ៉ៃ​​ដ៏​ល្បី​ដោយ​នាង​បាន​ចូល​ប្រឡូក​​ក្នុងពិភព​​សិល្បៈ​តាំង​ពី​អាយុ​៩​ឆ្នាំ​ ។ ​​នាង​​ធ្លាប់​ជាប់​ជ័យ​លា​ភី​លេខ​​១​ក្នុង​កម្ម​វិធី​​​ប្រឡង​​ចម្រៀង​​សម័យ​​​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ ក្នុង​កម្ម​វិធី «​តម្លៃ​​នៃ​ទេព​កោសល្យ» កាល​ពី​​ឆ្នាំ​​២០០០ ។ នាង​ទេព បូ​ព្រឹក្ស​​​ ​បាន​​ចូលរួម​​ថតក្នុង​​ខ្សែ​ភាព​យន្ត​​ឱ្យ​ក្រុមហ៊ុន​​ហូលី​វូដ ដែល​មក​​ថត​នៅ​ស្រុក​ខ្មែរផង​ដែរ ​កាល​ពី​នាង​​មាន​អាយុ​២១​​ឆ្នាំ​ ។ លើស​ពី​នេះ​​បាន​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​ជា​ច្រើន​ទៀត​ ។
នៅ​ក្នុង​ឆ្នាំ​២០០៨ ​បូ​ព្រឹក្ស​ ត្រូវ​បាន​ផលិត​កម្ម​​រស្មី​ស្ទឹង​សង្កែ​ជ្រើស​រើសឱ្យ​​​ធ្វើ​ជា​​តា​រា​ថ្មី​ជំនួស​​​ នាង​សួស​ សេង​សប្តាហ៍ ដែល​ទៅ​រស់​នៅ​ប្រទេស​អាមេរិក​ ធ្វើ​ឱ្យមាន​ឱកាស​​បាន​ថត​សំឡេង​​ចូល​​ស៊ី​ឌី ​ជា​លើក​ដំប​ូង​ ។ នៅ​ផលិត​កម្ម​រស្មី​ស្ទឹង​សង្កែ​​បាន​មួយ​ឆ​្នាំ​​ នាង​ក៏​​ចាក​ចេញ​ដោយ​លើក​​ហេតុ​ផល​ថា ផលិតកម្ម​រស្មី​ ស្ទឹង​​សង្កែ​​​ និពន្ធ​បទ​ឱ្យ​នាង​ច្រៀង​​តិច​ពេក​​មិន​អាច​ឱ្យ​នាង​​វាយ​លុក​ទីផ្សារ​​បាន​ទេ ។

បន្ទាប់​មក​នាង​បូ​ព្រឹក្ស​ ​​ចូល​​ច្រៀង​​ក្នុង​​ផលិតកម្ម​​ TV Production ដែល​មាន​ នាង​ញឹម ចាន់​ថន ​​ជា​ថៅ​កែ​ស្រី ។ ក្រោយ​​មក​ផលិត​កម្ម​​នេះ ​​បិទ​ទ្វារ​នាង​ក៏​​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​ ហើយ​​រហូត​​មក​ដល់​ចុង​ឆ្នាំ​២០១១ ​​ទើប​ឃើញ​នាង​មាន​វត្ត​មាន​នៅ​ក្នុង​​​ផលិត​កម្ម​រស្មី​ហង្ស​​មាស​ ដែលជា​ផលិត​កម្ម​​ធំ និង​មាន​គ្រឹះ​រឹង​មាំ​ សម្រាប់​​ឱ្យ​នាង​ឈរ​ជើង​បាន​យូរ​​ ។ ​
ពេលនេះ​​នាង​កំពុង​តែ​មាន​​ការ​មមា​ញឹក​​ក្នុង​ការ​​​ថត​សំឡេង​​​​បញ្ចូលក្នុង​ស៊ី​ឌី ​​ស​​ម្រាប់​​អាល់​ប៊ុម​ថ្មី​ ៕