ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមទ្រូង​ធំ​ប្រឈម​​ការ​កើត​មហារីក​សុដន់​

11 ឆ្នាំ មុន

សារ​ព័ត៌មាន​បរទេស​ កាល​ពី​ថ្ងៃទី​៥ កក្កដា បាន​បង្ហាញ​ពី​លទ្ធផល​ស្រាវ​ជ្រាវចុង​ក្រោយ​ ឃើញ​ថាស្ត្រី​ដែល​មាន​ដើម​ទ្រូង​​​ធំ​​ប្រ​ឈម​មុខ​​នឹង​ការ​​​កើត​មហា​រីក​សុដន់​ ច្រើន​ជាង​ស្ត្រី​មាន​ដើម​ទ្រូង​​តូច ។ អ្នក​វិទ្យាសាស្ត្រ​បញ្ជាក់​ថា ​អ័រ​ម៉ូន​«អេស្ត្រូ​ហ្សែន»(Estrogen)របស់​ស្ត្រី​អាចជា​សារ​ធាតុ​ជំរុញ​​ឱ្យ​ក្រ​ពេញ​ទឹក​ដោះ​រីក និងបង្ក​ឱ្យ​ដុះ​សាច់ ។

លទ្ធផល​​ស្រាវ​ជ្រាវ​នោះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ដែល​ផ្អែក​លើ​ការ​សិក្សាស្រាវជ្រាវ​ពី​ស្ត្រី​ស្ម័គ្រចិត្ត​ចំនួន​១៦.០០០នាក់​ដោយ​មា​ន​ទំហំ​ដើមទ្រូង​​ពី​តូចជាង​​AAA​រហូតដល់​ធំ​ជាង​DDD​ឃើញ​ថា​ ៧កត្តានៃ​តំណពូជ​មាន​ចំណែក​សំខាន់​​ដល់​ទំហំ​ដើម​ទ្រូង​ ​អាច​ពាក់​ព័ន្ធ​នឹងការ​​កើត​មហារីក​សុដន់ ។

កាល​ពីមុន​​មាន​​លទ្ធផល​ស្រាវ​ជ្រាវ​មួយ​​​បញ្ជាក់​​ឱ្យ​ដឹងថា ក្រុម​ស្ត្រី​វ័យ​ជំទង់​ដែល​មាន​​​ដើម​ទ្រូង​ធំ​ក៏​មាន​​​ចំណែក​​អាច​កើត​​មហារីក​សុដន់​ដែរ​ ប៉ុន្តែ​សម្តៅ​លើ​ក្រុម​ស្ត្រី​មាន​ដង​ខ្លួន​ស្គម ។ ការ​ស្រាវ​ជ្រាវ​​នោះ​បាន​​​ពី​ការ​ប្រមែ​ប្រមូល​ស្ថិតិ​ទំហំ​ដើម​ទ្រូង​​ ដោយ​យោង​​ទៅ​តាម​អាយុ​ ផ្នែ​ក​តំណ​ពូជ ជីវ​ប្រវត្តិការ​មាន​គភ៌​ និងបំបៅ​ដោះ
​កូន​ ៕