ថ្ងៃ ២ រោច ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

សេដ្ឋ​​កិច្ច​​របស់​អា​មេ​រិក​​ក្នុង​ឆ្នាំ​​​2012 រីក​​ចម្រើន​​មិន​​លើស​​ពី​​​2%​ខណៈ​ពេល​​បំណុល​​សា​ធា​រ​ណៈ​​មាន​​​ដល់​​ទៅ​​ 103% ​នៃ​​ ​GDP

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃព្រហស្បត្ត៏ ទី៥ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៧:២០

សេដ្ឋ​​កិច្ច​​របស់​អា​មេ​រិក​​ក្នុង​ឆ្នាំ​​​2012 រីក​​ចម្រើន​​មិន​​លើស​​ពី​​​2%​ខណៈ​ពេល​​បំណុល​​សា​ធា​រ​ណៈ​​មាន​​​ដល់​​ទៅ​​ 103% ​នៃ​​ ​GDP

គេហទំព័របរទេស

សេដ្ឋ​​កិច្ច​​របស់​អា​មេ​រិក​​ក្នុង​ឆ្នាំ​​​2012 រីក​​ចម្រើន​​មិន​​លើស​​ពី​​​2%​ខណៈ​ពេល​​បំណុល​​សា​ធា​រ​ណៈ​​មាន​​​ដល់​​ទៅ​​ 103% ​នៃ​​ ​GDP

មូល​និធី​​រូ​បិយ​​​វត្ថុ​អន្តរ​ជាតិ​​(IMF) ​​ឱ្យ​​ដឹង​ថា​ សេដ្ឋ​កិច្ច​​របស់​​អា​មេ​រិក​ ដែល​​មាន​​ឈ្មោះ​​ថា​ ស្ថិត​​នៅ​លំដាប់​ទី​១​នៅលើពិភព​លោក​ នឹង​មាន​ការ​រីក​​ចម្រើន​ត្រឹមតែ​២%​ក្នុង​ឆ្នាំ​២០១២ ឬ​អាច​រីកធំធាត់​ត្រឹម​២,២៥%​នៅ​ឆ្នាំ​​២០១៣ ព្រោះ​តែ​មាន​ផល​ប៉ះ​ពាល់​ពីវិបត្តិ​បំណុល​នៅអឺរ៉ុប​​ រួម​ទាំង​​ការរីក​ចម្រើន​មាន​សភាព​យឺត​នៃ​សេដ្ឋ​កិច្ច​អាមេរិក​ដោយ​ផ្ទាល់​ ។

នៅក្នុងសេចក្តី​ថ្លែងការ​ណ៍​របស់​IMF​បាន​បញ្ជាក់​​ថា​ សហរដ្ឋ​អាមេរិក​នៅតែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រឈម​មុខ​ នឹង​បញ្ហា​សេដ្ឋ​កិច្ច​​ពីវិបត្តិ​ដែល​កើតឡើង​​នៅតំបន់​អឺរ៉ុប​​ និងលក្ខណៈ​​មិន​ប្រាកដ​ប្រជា​​ទាក់ទង​នឹង​ផែនការ​រូបិយ​វត្ថុ​ផ្ទៃ​ក្នុងរបស់​ប្រទេស​អាមេរិក​ ​ធ្វើ​ឱ្យ​មាន​ការ​កែសម្រួល​គោល​ដៅ​ការរីកចម្រើន​សេដ្ឋ​កិច្ច​អាមេរិក​ ដែល​IMF​ធ្លាប់​បាន​ព្យាករ​កាលពី​ខែមេសា​ ​​ថា​ សេដ្ឋកិច្ច​អាមេរិក​ក្នុងឆ្នាំ​នេះ នឹងកើនឡើង​២,១% និង​នៅ​ឆ្នាំ​ក្រោយ​ប្រហែល​​២,៤%។

ចំណែក​លោកគ្រី​ស្ទីន ឡា​ហ្គាដ​ អគ្គ​លេខា​ធិការ​​នៃ​មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ​ជន​ជាតិ​បារាំង​ បាន​​​ក្រើន​រំលឹក​ថា​ ក្រៅពី​មានផល​ប៉ះ​ពាល់​ពីបញ្ហា​នៅអឺរ៉ុប​ គឺ​ភាពមិនប្រាកដ​ប្រជា​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​អាមេរិក​ ក៏​មិនអាច​សម្រេច​កិច្ច​ព្រម​ព្រៀង​ទាក់​ទង​នឹង​ការ​ពង្រីក​បំណុល​របស់​រដ្ឋាភិបាល​បាន​​ និងចាត់ទុក​ថា​ជាកត្កា​មួយអាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ក្នុងលក្ខណៈ​ជារួម​ ។ ​

ម្យ៉ាង​ទៀត​ក៏​ស្ទើរ​តែ​គ្មានប្រទេស​ណាមួយ​នៅលើ​ពិភពលោក​អាចបង្ក​ឱ្យ​មាន​ការ​រីក​ចម្រើន​​ផ្នែក​សេដ្ឋ​កិច្ច​​បានជាបន្ត​បន្ទាប់​ និង​មាន​ស្ថិរភាព​ ខណៈ​ពេល​មាន​បំណុល​ដ៏ធំក្នុង​ខ្លួន​ ។ តាម​ទិន្នន័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ បានបញ្ជាក់​ឱ្យ​ដឹង​​កាលពី​ខែ​មិថុនា​ ថា​​​​​តួលេខ​បំណុល​សាធារណៈ​របស់​អាមេរិក​សរុប​មា​ន​ប្រហែល​១៥,៨៥​លាន​ដុល្លារ​ ឬមាន​អត្រា​បំណុល​ខ្ពស់​ដល់​​ទៅ​១០៣% នៃ​ផលិត​​​ផល​​សរុប​ក្នុងស្រុក​ ឬ​GDP ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 23-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0904,097
បាត ថៃឡង់ (1USD)29.7729.85
ដុង វៀតណាម (1USD)21,23021,330
យ៉េន ជប៉ុន (10.000JPY)9898.5
ដុល្លារ សិង្ហបូរី (100SGD)79.379.8
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.532.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128128.5
ផោន អង់គ្លេស (100GBP)150150.7
ដុល្លារ អូស្ត្រាលី (100AUD)9696.5
ដុល្លារ កាណាដា (100CAD)9696.5
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690