ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំទប់​ទី1​គណ​បក្ស​សិទ្ធិ​មនុស្ស​ជាប់​ចោទ​ថើប​អ្នក​មេម៉ាយ​2​ខ្សឺត​ចាប់​ខ្លួន​មុ​ន​ប្រកាស​សុពល​ភាព​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ លោក​​ជំទប់ទី១ សង្កាត់​វិហារ​លួង​​​​ម្នាក់ឈ្មោះ ​អឹុម ​អន​ ​ភេទប្រុស ​អាយុ​៥៧ឆ្នាំ ​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស ទើប​ជាប់​ឆ្នោត​សើមៗ​នេះ ​ដែល​​ត្រៀមប្រកាស​ចូល​កាន់​​តំណែង​​នៅ​ថ្ងៃទី​៦ កក្កដា ​​បែរជា​ត្រូវ​​បានកម្លាំង​​ប៉ុស្តិ៍​រដ្ឋ​បាល​​សង្កាត់​​វិហារ​​លួង ​ឃាត់​ខ្លួន​​នៅ​វេលា​ម៉ោង​២​រសៀលថ្ងៃទី​៤ កក្កដា​​ ដោយ​ចោទ​​ប្រកាន់​ពី​បទ​ប្រទូស្ត​​កេរ្តិ៍​ទៅលើ​​​​ស្រ្តី​មេម៉ាយម្នាក់​អាយុ​៥២​ឆ្នាំ ​​រស់នៅ​ភូមិ​ប្រស្រែ​ក្រោម ​​សង្កាត់​វិហារ​លួង​ ក្រុង​​សួង ​។

លោក​វរ​សេនីយ៍​ត្រី លាង អេង ​អធិការ​​នគរ​បាល​ក្រុង​សួង​​ឱ្យ​ដឹងថា ​បុរស​ចំណាស់​​​​ឈ្មោះ អន  កាលពី​វេលាម៉ោង​​​១១និង​៣០​នាទីព្រឹក ​ថ្ងៃ​កើត​ហេតុ​ខាងលើ ​បាន​ដើរ​មក​ផ្ទះ​​​របស់ស្ត្រី​​មេម៉ាយ​ឈ្មោះ ​​ឃ្លោក ​ភីន ​អាយុ​៥២​ឆ្នាំ  ​រស់​នៅ​ភូមិ​ប្រ​ស្រែ​ក្រោម ​ដើម្បី​តថ្លៃ​ទិញ​​ឫស្សី​​មួយ​ដើម ដែល​បាន​រលំ​ទ្រេត​​នៅខាង​ក្រោយ​​ផ្ទះ​ចម្ងាយ​​ប្រហែល​​២០ម៉ែត្រ ។ ​​

​លោក​​​អធិការ​​នគរបាល​​ក្រុង​សួង​បាន​បន្ត​ថា ​ក្នុងពេល​នោះ​ស្ត្រី​ម្ចាស់​ផ្ទះ​បាន​ព្រម​លក់​​​​ក្នុង​១​ដើម​​​តម្លៃ​១ម៉ឺន​រៀល ​​តែ​បុរស​ចំណាស់​នោះ​ថា​ថ្លៃ​​ណាស់ គេ​លក់​១ដើម ​តែ​​៥.០០០​រៀលទេ ។ ​ក្នុង​ពេល​​ដែល​ស្ត្រី​មេម៉ាយ​ឈ្មោះ ភីន ​កំពុង​តែ​កាន់​ចាន​បាយ​​ក្នុង​ដៃឈរ​ជាមួយកូន​ស្រី២នាក់​ម្នាក់​​អាយុ​៤ឆ្នាំ ម្នាក់​ទៀត​១១ឆ្នាំ បែរ​ជា​​បុរស​នេះ​ឱន​​មក​ថើប​លើ​​ថ្ពាល់​ខាង​ឆ្វេង​មួយ​ខ្សឺត​​ ហើយ​បន្ទាប់​មក​ទៀត​​ឱន​មក​ថើប​ថ្ពាល់​ខាង​ស្តាំ​​១ខ្សឺត​ទៀត​ ត្រូវ​បាន​​ស្ត្រី​​មេម៉ាយ​ខឹង​ពេក​ក៏​ទះ​មួយ​កំផ្លៀង ​ព្រមទាំង​ចាប់​ដៃ​​ជាប់​អូស​នាំ​ទៅផ្ទះ​លោក​មេ​ភូមិ​ប្រស្រែក្រោមភ្លាមៗ​ទាន់ក្តៅចិត្ត ដើម្បី​ប្តឹង​​ឱ្យ​​ចាត់​ការ​តាម​ច្បាប់ ​ហើយ​ក៏​បាន​​នាំ​មក​កាន់​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​​វិហារ​លួងឱ្យ​ប៉ូលិស​​ចាត់​ការ​ ។

​ជំទប់​ទី១ ​សង្កាត់​វិហារ​​លួង​ឈ្មោះ អុឹម អន ​ដែល​នឹង​ត្រូវ​ចូល​កាន់​តំណែង ​​នៅថ្ងៃទី​៦ កក្កដា ​បាន​​ឆ្លើយ​ថា ​រូបគាត់​ផឹក​ស្រា​​អស់​១កែវ ​​​នៅ​នឹង​​ផ្ទះ​របស់​ខ្លួន​ ហើយ​បាន​ដើរ​មក​ផ្ទះ​​​របស់​ស្ត្រី​​​ឈ្មោះ ឃ្លោក ​ភីន ​រស់នៅក្នុង​ភូមិ-សង្កាត់​​​ជា​មួយ​គ្នា ​ដើម្បី​តថ្លៃ​ទិញឫស្សី​​មួយ​ដើម ​​​។ ចំពោះ​ការ​ចោទ​ប្រកាន់ថា​រូប​គាត់​បាន​ទៅ​ចាប់​ស្ត្រី​​ឈ្មោះ​ភីន ​ថើប​នោះ​មិន​ពិត​ទេ​​ លោក​ក៏សូម​​បដិសេធ​ដែរ ។

​លោក​វរសេនីយ៍ត្រី ​​លាង​ អេង ​អធិការ​នគរ​បាល​ក្រុងសួង ​បាន​បញ្ជាក់​​បន្ថែម​ថា ​ទោះ​បី​ជា​​​បេក្ខជន​ជំទប់ទី១ ​​សង្កាត់វិហារ​​​លួងឆ្លើយ​បដិសេធ​យ៉ាង​​ណា​ក្តី ក៏មាន​កូន​ស្រី​ចំនួន​២នាក់ ​ក្នុង​នោះ​មានម្នាក់​អាយុ​១១ឆ្នាំ ​​និង​ម្នាក់​ទៀត ​អាយុ​​៤ឆ្នាំ ​ឃើញ​ពីទង្វើ​មិន​គប្បី​​នេះ​ ហើយ​​លោក​ជំទប់​ទី១រូបនេះ ​ត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទ​ប្រទូស្ត​កេរ្តិ៍​ និង​ប្តឹង​ទាម​ទារ​សំណង​​ជំងឺ​ចិត្ត​ចំនួន ​​១ពាន់​​ដុល្លារ​ផងដែរ ៕