ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូកឈឺងាប់​គេលក់សាច់​នៅផ្សារ​ថ្នល់ទទឹង​បន្តបន្ទាប់គ្មាន​វិធានការ

11 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​​ដែល​ធ្លាប់​​​ឃើញ​គេ​ដឹក​​ជ្រូកងាប់​តាម​​ម៉ូតូ និងរថយន្ត ក្នុង​គោល​ដៅ​យក​ទៅលក់​​​នៅ​​​ផ្សារ​ថ្នល់​ទទឹង​ ស្ថិត​ក្នុង​ឃុំ​​ត្រពាំង​គង ស្រុក​សំរោង​ទង ​​បាន​នាំ​គ្នា​រិះគន់​​អាជ្ញា​ធរ និង​សមត្ថកិច្ច​​ជំនាញ​​ថា បណ្តែត​បណ្តោយ​ឱ្យ​គេ​ដាក់​លក់​សាច់​ជ្រូក​​ឈឺងាប់​តាម​ទំនើង​​ចិត្ត​​ដោយ​មិន​គិត​ដល់​សុខ​ភាព​ប្រជា​ពលរដ្ឋ ។

ខេត្ត​កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​​ដែល​ធ្លាប់​​​ឃើញ​គេ​ដឹក​​ជ្រូកងាប់​តាម​​ម៉ូតូ និងរថយន្ត ក្នុង​គោល​ដៅ​យក​ទៅលក់​​​នៅ​​​ផ្សារ​ថ្នល់​ទទឹង​ ស្ថិត​ក្នុង​ឃុំ​​ត្រពាំង​គង ស្រុក​សំរោង​ទង ​​បាន​នាំ​គ្នា​រិះគន់​​អាជ្ញា​ធរ និង​សមត្ថកិច្ច​​ជំនាញ​​ថា បណ្តែត​បណ្តោយ​ឱ្យ​គេ​ដាក់​លក់​សាច់​ជ្រូក​​ឈឺងាប់​តាម​ទំនើង​​ចិត្ត​​ដោយ​មិន​គិត​ដល់​សុខ​ភាព​ប្រជា​ពលរដ្ឋ ។

លោក សុវណ្ណ រស់​នៅឃុំ​​​សំបូរ​ ស្រុក​សំរោង​ទង ​និយាយថា ​​គាត់​​​ឃើញ​គេ​ដឹកជញ្ជូនជ្រូក​ឈឺ​ងាប់ស្ទើរ​​រាល់​ថ្ងៃ ​តាម​ម៉ូតូ​ ​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥១​ ​​សំដៅ​ទៅផ្សារ​ថ្នល់​ទទឹង​ ​ជួន​កាល​​ឃើញ​ឈ្មួញ​ដឹក​ពី​​៤​ទៅ​៦​ក្បាល​​ក៏មាន​ដែរ​​ ។​ ចំណែក​អ្នក​ស្រី យា ​ដែល​មក​ទិញ​អីវ៉ាន់​​នៅ​​ផ្សារ​ថ្នល់​ទទឹង​​​រាល់​ព្រឹក​និយាយ​​ថា ​​​គាត់​មក​ទិញ​​​​ត្រីសាច់​​យក​ទៅលក់​​​​នៅតាម​ភូមិ​​មិន​ដែល​ហ៊ាន​​​​ទិញ​សាច់​​ជ្រូក​ក្លាស្សេ​ទៅ​លក់​ទេ ​​ទោះ​បី​​ថោកជាង​គ្នា​ពាក់​កណ្តាល​ក៏​ដោយ ​។ សាច់ជ្រូក​ស្រស់​​ល្អ​មួយគីឡូ​ក្រាម ​ថ្លៃ ១៥.០០០រៀល​​​ទៅ ១៨.០០០​រៀល ឯសាច់​ជ្រូក​​មាន​សភាព​ស្លេក​ស្លាំង​ មួយ​គីឡូក្រាម ​​ថ្លៃតែ ៨.០០០រៀល ​​ប៉ុណ្ណោះ​ ។​​​

សម្រាប់​អ្នក​ទិញ​សាច់ជ្រូក​នោះ​យក​ទៅ​ធ្វើ​ម្ហូប​​ និង​​ស្លច្រក​​ថង់​​លក់គេ​​កម្រ​យក​សាច់​ជ្រូ​ក​ល្អស្លលក់​​​ណាស់ ព្រោះ​​អត់​ចំណេញ ។
ចំណែកអាជីវករ​​កាប់​ជ្រូក​​លក់នៅ​ផ្សារ​ថ្នល់ទទឹង​​​ខាងលិច​​​ ដែល​សុំ​មិន​​​បញ្ចេញ​ឈ្មោះ​​និយាយ​​ថា ​មាន​​ជ្រូក​ងាប់​ត្រូវ​​​បាន​ដឹក​ជញ្ជូន​​​តាម​ម៉ូតូ ឬ​រថយន្ត ​មក​ធ្វើ​​យក​សាច់​លក់​ ដោយ​ពុំ​​​​​មាន​​ឃើញបោះ​ត្រា​ពីមន្ត្រី​បសុ​សត្វ​ប្រចាំ​នៅ​ទី​នោះ​​ឡើយ ​។ ​​ចំណុច​នេះ​ហើយ​ដែល​​ធ្វើ​ឱ្យ​​​អាជីវករ​​​លក់​សាច់​ជ្រូក​ស្រស់​ល្អ​មាន​ការ​ពិបាក​លក់​ដូរ ​​ដោយសារ​សាច់​ជ្រូក​ឈឺ​ងាប់​ទាំង​នោះ​មាន​​តម្លៃ​​ថោកជាង​​ រហូត​ជាង​ពាក់​កណ្តាល ។ ​

ប្រភព​​ដដែល​បាន​ឱ្យ​ដឹង​ទៀតថា ​គេ​ទិញ​ជ្រូក​ឈឺងាប់​​នោះតែ​១គីឡូ​ក្រាមតម្លៃ​ ៣.០០០រៀល តែ​សម្រាប់​​​ជ្រូក​​រស់​តម្លៃ ១គីឡូ​ក្រាម ​ចាប់ពី​ ៨.០០០​រៀល ​ទៅ​ ៩.០០០រៀល ​តាម​ប្រភេទ​សាច់​​​ល្អ ឬ​សាច់​អន់ ។ ​ទាក់ទង​នឹង​បញ្ហានេះ លោក​ ស៊ឹម មន្ត្រីបសុ​សត្វ​ប្រចាំ​ការ​ត្រួត​ពិនិត្យ​​សាច់​ជ្រូក​ដាក់​លក់​ក្នុង​ផ្សារ​ថ្នល់​ទទឹង​ និង​លោក​ប្រធាន​ការិយាល័យ​​បសុព្យាបាលសត្វ​​​ខេត្ត ​អ្នក​យក​ព័ត៌មាន​យើង​មិន​​ទាន់អាច​សូម​ការ​បំភ្លឺបាន​​នៅ​ឡើយ​​ទេ ៕