ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់ស្ទឹងមានជ័យ​ប្រកាស​សុពល​ភាព​ក្រុម​ប្រឹក្សា​សង្កាត់អាណតិ្ត​ទី3

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នារសៀល​ថ្ងៃទី​២ កក្កដា ​នៅសាលាសង្កាត់​ស្ទឹងមានជ័យ ​មាន​ប្រារព្ធ​ពិធីប្រកាស​សុពល​ភាព​ក្រុម​ប្រឹក្សា​សង្កាត់​អាណត្តិទី៣ ក្រោម​អធិបតីភាព​លោក គួច ចំរើន អភិបាល​ខណ្ឌ​មានជ័យ​ ។ ក្នុង​ពិធី​ប្រកាស​សុព​លភាព​​នេះ ​សង្កាត់​ស្ទឹង​មានជ័យ​ សមាស​ភាព​​​​​ក្រុម​ប្រឹក្សា​សង្កាត់​ដែល​ជា​បេក្ខ​ភាព​គណ​បក្ស​ប្រជា​ជន​​កម្ពុជាមានចំនួន​១១រូប​​ ក្នុង​នោះ​​លោក​​សេង

រាជធានីភ្នំពេញ ៖ ​នារសៀល​ថ្ងៃទី​២ កក្កដា ​នៅសាលាសង្កាត់​ស្ទឹងមានជ័យ ​មាន​ប្រារព្ធ​ពិធីប្រកាស​សុពល​ភាព​ក្រុម​ប្រឹក្សា​សង្កាត់​អាណត្តិទី៣ ក្រោម​អធិបតីភាព​លោក គួច ចំរើន អភិបាល​ខណ្ឌ​មានជ័យ​ ។ ក្នុង​ពិធី​ប្រកាស​សុព​លភាព​​នេះ ​សង្កាត់​ស្ទឹង​មានជ័យ​ សមាស​ភាព​​​​​ក្រុម​ប្រឹក្សា​សង្កាត់​ដែល​ជា​បេក្ខ​ភាព​គណ​បក្ស​ប្រជា​ជន​​កម្ពុជាមានចំនួន​១១រូប​​ ក្នុង​នោះ​​លោក​​សេង សាញ់ ​អតីត​ចៅ​សង្កាត់​អាណត្តិ​​ទី២ ជាប់​ជា​​ប្រធាន​ក្រុម​ប្រឹក្សា​និង​ជា​ចៅ​សង្កាត់​អាណត្តិ​ទី​៣បន្តទៀត ។ ​

លោក សេង សាញ់ ​បាន​អាន​របាយ​ការណ៍​ស្តីពី​ការ​រីក​ចម្រើន​​លើ​គ្រប់​វិស័យ​នៅក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មានជ័យរយៈ​ពេល​៥ឆ្នាំ ​នៃ​អាណត្តិ​ទី២កន្លង​មក ។ ​ជាមួយនេះ លោក​ក៏បាន​​​ប្តេជ្ញា​ចិត្ត​ខិត​ខំ​បំពេញ​ការ​ងារ​ជូន​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​មិន​ឱ្យ​ខុស​បំណង​ឡើយ ។ ក្នុងឱកាស​​នោះ លោក គួច​ ចំរើន ​បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​​សង្កាត់​ស្ទឹង​មានជ័យទាំង​អស់​ ត្រូ​វខិត​ខំ​​បំពេញការ​ងារ​បម្រើ​ប្រជា​ពលរដ្ឋ​​កុំ​ឱ្យ​ពួក​គាត់មាន​ការ​ថ្នាំ​ង​ថ្នាក់​​ចិត្ត​ព្រោះ​​អស់​លោក​​​កើត​េចញ​ពី​ប្រជា​ពល​រដ្ឋ​​​ជា​អ្នក​បោះ​ឆ្នោត​ឱ្យ​ធ្វើ​ជា​ថ្នាក់​​ដឹក​នាំ​ការ​អភិវឌ្ឍ​នៅក្នុង​មូល​ដ្ឋាន​ ។

ជាង​នេះ​ទៀត​ គឺ​ត្រូវ​ខិតខំ​​អនុវត្ត​គោល​នយោបាយ​ភ​ូមិ​​-សង្កាត់​មាន​សុវត្ថិភាព​​របស់​រាជ​រដ្ឋាភិបាល​​ឱ្យ​បាន​​ល្អ​នៅតាម​មូលដ្ឋាន។ លោក គួច ចំរើន ​​​ក៏​បាន​ព្រមាន​ដល់​គណបក្ស​ប្រឆាំង​​ថា ក្រោយពី​ប្រកាស​​សុពល​ភាព​នេះ​​​ទៅ គឺ​មិន​​អនុញ្ញាត​ឱ្យ​បុគ្គល​​គណ​បក្ស​នយោបាយ​ប្រឆាំង​​ណាមួយ​បន្ត​ដើរ​​ជេរ​ប្រមាថ​គ្នា​តទៅ​ទៀត​ទេ ​បើនៅ​មាន​ជេរ​ទៀត គឺ​ជា​រឿង​ផ្សេង​ ។ ដោយ​​ឡែក​នៅព្រឹក​ថ្ងៃទី​៣ កក្កដា ​លោក គួច ចំរើន​​ ​ក៏​បាន​អញ្ជើញ​ជា​អធិប​តី​ភាព​​ក្នុង​ពិធី​ប្រកាស​សុពល​ភាព​ក្រុម​ប្រឹក្សា​សង្កាត់​ក្បាលកោះ​អាណត្តិ​ទី៣ ​ដើម្បី​​ចូល​កាន់​តំណែង​​របស់​ខ្លួន​ផងដែរ ៕