រាជធានីភ្នំពេញ ៖ ក្បួនជិះម៉ូតូខ្នាតធំមិត្តភាពអាស៊ានប្រមាណជាង៣០០គ្រឿង មកពីបណ្តាប្រទេសជាសមាជិកអាស៊ានត្រូវគេរំពឹងថា នឹងមកដល់ប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី៦ កក្កដា ២០១២ នេះបើតាមការឱ្យដឹងពីមន្ត្រីក្រសួងទេសចរណ៍ ។ ក្បួនជិះម៉ូតូខ្នាតធំមិត្តភាពអាស៊ាននេះគឺជាការបង្ហាញពីការផ្សារភ្ជាប់ទេសចរណ៍កីឡារវាងបណ្តាប្រទេសអាស៊ាន ហើយក៏មិនមែនជាការប្រណាំងប្រជែងយកឈ្នះយកចាញ់នោះទេ ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ក្នុងអង្គប្រជុំរបស់ក្រុមការងារអន្តរក្រសួងមួយកាលពីថ្ងៃទី២៨ មិថុនា ថា ក្រុមក្បួនជិះម៉ូតូខ្នាតធំដែលចូលមកកម្ពុជា គេនឹងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ហើយឈប់សម្រាកហូបចុកចាក់សាំងនៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ។ ដូច្នេះសមត្ថកិច្ចអាជ្ញាធរតាមខេត្តនីមួយៗ ត្រូវសហការគ្នារក្សាសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពឱ្យបានល្អ ពិសេសពេលហូបចុកក្នុងហាង ឬអាហារដ្ឋានណាមួយ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ