ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ខ្លួន​ជា​ប៉ូលិស​ចត​រថយន្ត​បញ្ច្រាស​អាជ្ញា​ធរ​ឃាត់​រថយន្ត​បញ្ជូន​ទៅ​សាលា​ខណ្ឌ​ដើម្បី​អប់រំ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មន្ត្រី​ប៉ូលិស​ម្នាក់​ជា​អ្នក​អនុ​វត្តន៍​ច្បាប់​តែ​មិន​គោរព​ច្បាប់ ដោយ​បើក​រថយន្ត​ម៉ាក​កាមរី ពណ៌​ត្រី​ឆ្លូញ ​មួយ​គ្រឿង​មក​ឈប់​ចត​បញ្ច្រាស​នៅតាម​ផ្លូវ​លេខ​២៥៣ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក ហើយ​ចូល​ហូប​​គុយ​ទាវ​​ បណ្តាល​ឱ្យ​​​កក​ស្ទះ​ចរា​ចរណ៍​​​ត្រូវ​​អាជ្ញា​ធរ​ខណ្ឌ​ទួលគោក ចុះ​ឃាត់​រថយន្ត​​នោះ​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​​​​ដើម្បី​អប់រំ ។

ការ​ឃាត់​រថយន្ត​នេះ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលា​ម៉ោង​៥​និង​២៨​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ មិថុនា​ ២០១២ ​ហើយ​មាន​ការ​តឹង​​សរសៃ.ក​​ដាក់​គ្នា​​រវាង​មន្ត្រី​ប៉ូលិស​រូប​នោះ​រួម​ទាំង​ក្រុម​គ្រួសារ​ជា​មួយ​អាជ្ញា​ធរទៀត​ផង​ ។ ទោះ​បី​ជា​យ៉ាង​ណា​អាជ្ញា​ធរ​ជម្នះ​ឃាត់​រថយន្ត​នោះ​ឱ្យ​បាន​ដើម្បី​ជា​ការ​ព្រមាន ។ ម្ចាស់​រថយន្ត​ដែល​ឈប់​ចត​មិន​គោរព​ច្បាប់​ឈ្មោះ​អោក ​សុផាត ភេទប្រុស ដែល​បាន​យក​កាត​បង្ហាញ​អាជ្ញា​ធរ​ប្រាប់​ថា ខ្លួន​ជា​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕