ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីអីុវ៉ា​ធីណា នៅ​តែ​ព្យាយាម​លាក់​បាំង​​គូស្នេហ៍

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទោះ​បី​ជា​ក្នុង​ចង្កោម​​​សិល្បៈ​​ និ​ង​មហា​ជន​​មួយ​ចំនួន​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ តារា​ចម្រៀង​​កូន​កាត់​ចិន​ នាង​ ​លី អីុវ៉ាធីណា កំពុង​តែ​​មាន​ភាព​ផ្អែម​ល្ហែម​ជា​មួយ​សង្សារ​យ៉ាង​ណា​ក៏​ដោយ ក៏​​តារា​រូប​នេះ​នៅតែ​ព្យាយាម​លាក់​បាំង​នូវ​អត្ត​សញ្ញាណ​គូ​ស្នេហ៍​របស់​នាង​ដដែល​។

ក្នុង​វ័យ​​២៦​ឆ្នាំ​តារា​ចម្រៀង​ដែល​ជ្រក​​ក្រោម​​ផលិត​កម្ម Town រូប​នេះ​បាន​សា​រ​ភាព​ដោយ​ឥត​លាក់​​លៀម​ថា បច្ចុ​ប្បន្ន​​នាង​ពិត​ជា​​មាន​ម្ចាស់​ចិត្ត​ប្រាកដ​

រាជធានីភ្នំពេញ ៖ ទោះ​បី​ជា​ក្នុង​ចង្កោម​​​សិល្បៈ​​ និ​ង​មហា​ជន​​មួយ​ចំនួន​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ តារា​ចម្រៀង​​កូន​កាត់​ចិន​ នាង​ ​លី អីុវ៉ាធីណា កំពុង​តែ​​មាន​ភាព​ផ្អែម​ល្ហែម​ជា​មួយ​សង្សារ​យ៉ាង​ណា​ក៏​ដោយ ក៏​​តារា​រូប​នេះ​នៅតែ​ព្យាយាម​លាក់​បាំង​នូវ​អត្ត​សញ្ញាណ​គូ​ស្នេហ៍​របស់​នាង​ដដែល​។

ក្នុង​វ័យ​​២៦​ឆ្នាំ​តារា​ចម្រៀង​ដែល​ជ្រក​​ក្រោម​​ផលិត​កម្ម Town រូប​នេះ​បាន​សា​រ​ភាព​ដោយ​ឥត​លាក់​​លៀម​ថា បច្ចុ​ប្បន្ន​​នាង​ពិត​ជា​​មាន​ម្ចាស់​ចិត្ត​ប្រាកដ​មែន ហើយ​​បុរស​ដែល​នាង​ស្គាល់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​មើល​ចិត្ត​គ្នា​នៅ​ឡើយ ។ ដោយ​មិន​ព្រម​បង្ហាញ​អត្ត​សញ្ញាណ​ពី​​បុរស​រូប​នោះ​តារា​ចម្រៀង​ដែល​មាន​សំនៀង​ក្រអួន​ក្រអៅ​រូប​នេះ​​បាន​អះ​អាង​ថា នាង​បាន​ស្គាល់​​​​ម្ចាស់​ចិត្ត​របស់​នាង​យូរ​មក​ហើយ ហើយ​កំពុង​មើល​ចិត្ត​ថ្លើម​គ្នា​មិន​ទាន់​និយាយ​បាន​ថា ទៅថ្ងៃ​អនា​គត​​នាង​អាច​ឈាន​ជើង​ក្រាប​ផ្ទឹម​​ការ​ដែរ ឬយ៉ាង​ណា​នោះ​​ទេ ខណៈ​ពេល​ដែល​នាង​នៅ​មិន​ទាន់​ចង់​​រៀប​ការ​​នៅ​ពេល​នេះ​នៅឡើយ ។ នាង​បញ្ជាក់​ថា ប្រសិន​បើ​នាង​នឹង​គូ​ស្នេហ៍​មាន​ការ​យល់​ចិត្ត​គ្នា​​បាន​យ៉ាងល្អ​នោះ នាង​អាចនឹង​ឈាន​ដល់​ពិធី​រៀប​ការ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕