ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រតិភូ​​យោធា​ឡាវ​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រាសាទ​ព្រះ​វិហារ​

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ គណៈ​ប្រតិភូ​យោធា​ឡាវ​ចំនួន​៩​នាក់​ដឹក​នាំ​ដោយ​លោកវរ​សេនីយ៍ឯក ស៊ី ផាត់ភុតថាក់​វង្ស ប្រធាន​នាយក​ដ្ឋាន​ព្រំ​ដែន​ឡាវ​​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​​នៅ​ប្រាសាទ​ព្រះវិហារ និង​ពិភាក្សា​​ប្តូរ​យោបល់​គ្នា​ការ​ងារ​ព្រំ​ដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​ដើម្បី​បង្កើន​ការ​ទំនាក់​ទំនង​គ្នា​ឱ្យ​​កាន់តែ​ល្អ​ថែម​ទៀត​ ។

ការ​​មក​ធ្វើ​ទស្សន​កិច្ច​ប្រាសាទ​ព្រះ​វិហារ​របស់​​យោធា​ឡាវ​នា​ពេល​នេះ​គឺ​ផ្តោត​ទៅ​លើ​ស្ថាន​​ការ​ព្រំដែន​រវាង​កម្ពុជា-ថៃ​ក្នុង​តំបន់​ប្រាសាទ​​ព្រះ​វិហារ និង​​ពិនិត្យ​មើល​ផល​ប៉ះពាល់​ដោយ​សារ​គ្រាប់​ផ្លោង​របស់​កង​ទ័ព​ថៃ​កាលពី​ឆ្នាំ​មុន ។ ​លោក​វរសេនីយ៍​ឯក ស៊ី ផាត់​ភុត​ថាក់​វង្ស ​បាន​កោត​សរសើរ​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​​ដែល​​បាន​ខិត​ខំ​ប្រឹង​ប្រែង​​ក្នុង​ការ​ទំនាក់​ទំនង​ល្អ​រវាង​​ប្រទេស​ជិត​ខាង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕