ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​​បាល់​ឱប​ដណ្តើម​​ជើ​ង​​ឯក​​ HSBC Asian 5 Nation Division 5 នៅ​ទីលាន​ស្តាត​ចាស់​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​ ៖ ​  បើទោះបីជាក្រុម​កីឡា​​បាល់ឱបជម្រើសជាតិកម្ពុជាបាន​យក​ឈ្នះក្រុម​កីឡាករប្រទេសប្រ៊ុយណេនៅតង់ទី១ ក្នុង​លទ្ធផល១៥ទល់នឹង០យ៉ាងណាក៏ដោយ ក៏ទី​បំផុតក្រុមជម្រើសជាតិប្រ៊ុយណេបានវាយបក​យកឈ្នះវិញនៅតង់ទី២ ក្នុង​លទ្ធ​ផល១៩ទល់​នឹង​១៥ធ្វើឲ្យក្រុមកម្ពុជាចាញ់ទំាងមិនអស់ចិត្ត ។

គ្រូបង្វឹក​ក្រុម​​​ជម្រើស​ជាតិ​​កម្ពុជាលោក Richard Flanagan បាននិយាយនៅពេល បញ្ចប់ការ​ប្រកួតនៅទីលានស្តាតចាស់ថា លោក​មាន​​ការ​ខក​ចិត្តយ៉ាងខ្លាំង ដោយ​កីឡា​ករ​ធ្វើ​មិន​បាន​​ល្អ​នៅតង់ទី២ ថែមទាំង​អត់​ឱកាស​វាយ​បក​ទាល់​តែសោះ បាន​​ត្រឹម​ទប់​ទល់​កីឡាករប៊្រុយ​ណេ ។ ចំណែកគ្រូបង្វឹកក្រុម​ជម្រើស​ជាតិ​​ប្រ៊ុយ​ណេ លោក Julian Pestone បានប្រាប់ក្រុម អ្នក​កាសែតទាំងទ​ឹក​មុខ​រីករាយថា តង់ទី១ គឺកម្ពុជា ​តែតង់ទី២​គឺ​ប្រ៊ុយ​ណេ ។ ក្រុមរបស់​លោក​ទាំង​ការ​​ការពារ​និងប្រយុទ្ធ​ គឺ​ធ្វើ​បាន​​ល្អ​ដូចគ្នា​មិនគួរឲ្យជឿ​នៅតង់ទី២ ខណៈ​ក្រុម​​​កម្ពុជា​​មាន​ការ​​ថម​ថយ​​កម្លាំង​​ច្រើន​ ។

កីឡាករកម្ពុជាដែលរកពិន្ទុបាននៅក្នុងការ​ប្រកួតនេះឈ្មោះ Alexis Chevalier, Dan Wetherall និង Mong Morrison ។ ចំណែក​កីឡាករប្រ៊ុយណេដែលរកពិន្ទុឲ្យក្រុមនោះមាន Azhar Timbang, Muiz Pg.Ismail, Petrus Tuan, ។ក្រុម​កីឡា​បាល់ឱបជម្រើសជាតិកម្ពុជា នឹង​ប៉ះជាមួយឡាវនៅថ្ងៃទី៣០មិថុនា ឆ្នាំ​២០១២ វេលាម៉ោង៣រសៀល នៅទីលានស្តាតចាស់ ។ ចំណែកក្រុមបាល់ឱបប្រ៊ុយណេប៉ះឡាវនៅ​ថ្ងៃទី ២៨ មិថុនានេះ ។ នេះជាការប្រកួត​ដណ្ដើម​ជើង​ឯក HSBC Asian 5 Nation Division 5 ។ សូមបញ្ជាក់ថា ការប្រកួតនេះមិនមានការលក់​សំបុត្រចូលទស្សនានោះទេ ៕