ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA បើក​វគ្គ​បំប៉ន​ជំនាញ​បន្ថែម​ដល់​មន្ត្រី​សហព័ន្ធ​កីឡា​​បាល់​ទាត់​កម្ពុជា​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​  មន្រ្តីអាជ្ញាកណ្ដាល ជំនួយការអាជ្ញាកណ្ដាល ទាំងអាជ្ញាកណ្ដាល​កម្រិត FIFA និងមិនមែន FIFA មកពីសហ​ព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន៣៥នាក់ បាន​ទទួលការបំប៉នបន្ថែមលើជំនាញរបស់ខ្លួនរយៈ​ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃ​ទី៣០ មិថុនា ឆ្នាំ​២០១២​ ពីសំណាក់សហព័ន្ធកីឡា​បាល់ទាត់​អន្តរជាតិហៅកាត់ថា FIFA ។

មន្រ្តីសហព័ន្ឋកីឡាបាល់ទាត់កម្ពុជាបាន​ចាត់ទុកថា វគ្គបណ្តុះបណ្តាល​បន្ថែមនេះជា​វគ្គ​ដ៏សំខាន់មួយសម្រាប់​បង្កើនសមត្ថភាព​យល់ដឹង​​បន្ថែមទៀតដល់អាជ្ញាកណ្ដាលកម្ពុជា ។ វគ្គនេះបណ្ដុះបណ្ដាលដោយគ្រូជនជាតិម៉ាឡេស៊ីបម្រើការងារនៅ​ការិយា​ល័យអភិវឌ្ឍន៍ ​របស់ FIFA ប្រចាំនៅ​ក្នុង​ទី​ក្រុង​កូឡាឡាំពួរ គឺលោក Mohamad Rodzali Yacob ។

សិក្ខាកាមដែលចូលរៀនក្នុងវគ្គនេះ មាន​ចំនួន​៣៥នាក់ ក្នុងនោះមាន២នាក់ជានារី ដែល​មកពីរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ធំ តាកែវ បន្ទាយមានជ័យ ក្លឹបបាល់ទាត់ក្រសួង​ការពារជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គការកម្មវិធីSalt និងមក​ពីវិទ្យាស្ថាន​ជាតិអប់រំកាយ និងកីឡា ។