ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​អូជី អ៊ុន ហៅលីប៊ុង អីុ ក្នុង​រឿង​ស្នាម​ញឹម​សា​ជា​ថ្មី​កំពុង​ទទួល​បាន​ការ​គាំ​ទ្រ

11 ឆ្នាំ មុន

សម្រាប់​អ្នក​ដែល​និយម​ចូល​ចិត្ត​ទស្សនា​ខ្សែ​​ភាព​យន្ត​កូរ៉េ​នោះ ប្រហែល​ជា​បាន​ស្គាល់​តារា​សម្តែង​អូជី អ៊ុន រួច​ហើយ ​តាម​រយៈ​រឿង​បង​ប្អូន​ទាំង​៣​ ហើយ​​ជា​ពិ​សេស​នោះ​ គឺរឿង​​ស្នាម​ញ្ឹម​សា​ជា​ថ្មី​​ (Smile again) ដែល​កំពុង​ដាក់​បញ្ចាំង​​តាម​រយៈ​កញ្ចក់​ទូរ​

សម្រាប់​អ្នក​ដែល​និយម​ចូល​ចិត្ត​ទស្សនា​ខ្សែ​​ភាព​យន្ត​កូរ៉េ​នោះ ប្រហែល​ជា​បាន​ស្គាល់​តារា​សម្តែង​អូជី អ៊ុន រួច​ហើយ ​តាម​រយៈ​រឿង​បង​ប្អូន​ទាំង​៣​ ហើយ​​ជា​ពិ​សេស​នោះ​ គឺរឿង​​ស្នាម​ញ្ឹម​សា​ជា​ថ្មី​​ (Smile again) ដែល​កំពុង​ដាក់​បញ្ចាំង​​តាម​រយៈ​កញ្ចក់​ទូរ​ទស្សន៍​ CTN ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ស្រុក​ ។ នៅ​ក្នុង​រឿង​ស្នា​​ម​ញញឹម​សា​ជា​ថ្មី​ តារា​​​​​​​​សម្តែង​អូជី អ៊ុន ដើរ​តួ​ជា​នាង​​លីប៊ុង អីុ ក្នុង​​គ្រួសារត្រកូល​​ Lee ដែល​មាន​លោក​ឪពុក​ឈ្មោះ​លោក​លីកាង ជេ និង​ម្តាយ​ឈ្មោះ​ស៊ុន អ៊ុក ។

តារា​សម្តែង​វ័យ​៣១​ឆ្នាំរូប​នេះ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​នាដ​សាស្ត្រ​​ និង​ខ្សែ​ភាព​យន្ត​ពី​សាលក​វិទ្យា​ល័យ​សិល្បៈកូរ៉េ Hanyang ។ អូជី​អ៊ុន ហៅ​លីប៊ុង​អីុ មាន​កម្ពស់​១,៦៥​ម៉ែត្រ បាន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​ភាព​យន្ត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក​ម៉្លេះ ។ រហូត​មក​ដល់​ពេល​នេះ​នាង​បាន​ថត​រឿង​ចំនួន​១០​​ និង​រឿង​ភាគ​ទូរ​ទស្សន៍​ចំនួន​៧​រឿង ។ ក្នុង​ចំណោម​រឿង​ភាគ​ទូរ​ទស្សន៍​ទាំង​៧​នោះ​នាង​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​បំផុត​ គឺ​រឿង​បង​ប្អូន​ទាំង​៣ ​ដែល​នាង​​ដើរ​តួ​ជា​មិត្ត​​ស្រី​របស់​យី​សាង​(តួ​អង្គ​ប៉ូលិស​)​ហើយ​ជា​ពិសេស​នោះ​ គឺ​រឿង​​ស្នាម​ញញឹម​សា​ជា​ថ្មី​​ដើរ​តួ​ជា​ចុង​ភៅ​លីប៊ុង​អីុ មិត្ត​ស្រី​​របស់​ដុង​ហេ​តែ​ម្តង​ ។

អូ ជីអ៊ុន ធ្លាប់​បាន​ទទួល​​​ពាន​រង្វាន់​តារា​សម្តែង​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១០ ក្នុង​រឿង​បង​ប្អូន​ទាំង​៣​​ ទាក់​ទិន​ទៅ​នឹង​ជីវិត​ស្នេ​ហា​វិញ​នាង​ពុំ​​បាន​បង្ហាញ​​​ឱ្យ​ដឹង​នៅ​ឡើយ​ទេ ៕