ថ្ងៃ ១៤ កើត ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ស ខេង ​អំពាវ​​នាវ​​ឱ្យ​​បង្កើត​​ក្រុម​កីឡាករ​​ប៉េតង់​​ឱ្យ​បាន​ច្រើន

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៧:៣៤

រាជ​ធានីភ្នំពេញ ៖  ក្នុងចំណោមវិញ្ញាសា​កីឡាទាំងអស់ដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួតថ្នាក់តំបន់​និង​ក្រៅតំបន់នោះ គឺមាន​តែវិញ្ញាសាប៉េតង់មួយគត់ដែលដណ្តើមបានពានរង្វាន់ និងមេដាយច្រើនជាងគេរហូតដល់​១០០​​គ្រឿង ។ ​នេះបើយោងតាម​ប្រសាសន៍​​របស់​លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និងជាប្រធានកិត្តិយស​សហព័ន្ធ​កីឡាប៊ូល និងប៉េតង់​កម្ពុជា ដែលថ្លែងក្នុង​ពិធី​បិទការប្រកួតកីឡាប៉េតង់ពានរង្វាន់របស់លោក​ឧបនាយករដ្ឋមន្រ្តីផ្ទាល់នៅពហុកីឡាដ្ឋានជាតិអូ​ឡំា​ពិក​កាលពីរសៀលថ្ងៃទី២៥ មិថុនា ២០១២ ។

មានប្រសាសន៍​នៅក្នុងឱកាសបិទ​បញ្ចប់​ការប្រកួតកីឡាប៉េតុងនេះផងដែរ លោក​ឧប​នាយករដ្ធមន្រ្តី ស ខេង បានសង្កត់ធ្ងន់ថា ដោយ​សារកម្ពុជាមានស្ថេរភាពនយោបាយ និង សុខសន្តិភាពពេញលេញទូទំាងប្រទេស ក្រោមការដឺកនំារបស់សម្តេចនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នោះ អ្វីៗគ្រប់យ៉ាងបាននិងកំពុង​មានការ​អភិវឌ្ឍរីកចម្រើនឥតឈប់ឈរ រួមទំាងវិស័យ​កីឡាក៏មានការ​អភិ​វឌ្ឍន៏​យ៉ាងខ្លាំង ក្នុងនោះក៏​មានវិញ្ញាសារកីឡាប៉េតង់ ដែលបានចូល​រួម​ចំណែក​លើកកិតិ្តយសកិត្យានុភាព និងមុខមាត់​កម្ពុជាផងដែរ ។

លោកឧបនាយករដ្ឋមន្រ្តីស ខេង ក៏បាន​អំពាវនាវដល់គ្រប់ស្ថាប័ន​ទំាង​អស់ អោយ​បង្កើតនូវកីឡានេះ ព្រោះវាសា​មញ្ញ​មិនសូវ​ចំណាយច្រើនដូចកីឡាដទៃទៀត ។ លោកឧប​នាយក​រដ្ឋមន្រ្តី ស ខេង ក៏បានលើក​ទឹក​ចិត្ត​និងបន្តគំាទ្រ កីឡានេះតទៅទៀត​និង​បានកោត​សសើរដល់ក្រុមកីឡាករទំាងអស់ ដែល​បាន​ខិតខំប្រឹងប្រែងនៅក្នុងការប្រកួតទោះ​ជាចាញ់ ឬឈ្នះចាត់ទុកជាបទ​ពិសោធន៍​នៅ​ក្នុងការប្រកួត ។ នៅក្នុងឱកាសនោះដែរ ​លោក​ឧប​នាយក​រដ្ឋមន្រ្តី ស ខេង ក៏បានផ្តល់ពាន​​រង្វាន់់​ជ័យលាភីទំាង​អស់។

តាមការឲ្យដឹង​ពីគណៈកម្មការរៀបចំការ​ប្រកួត​នេះបានឲ្យដឹង​ថា ក្រុម​ដែលទទួលបានចំណាត់ថ្នាក់លេខ១​ពាន​ធំនេះ គឺក្រុមក្រសួង​មហាផ្ទៃដែលមាន​កីឡាករសៀង វណ្ណា-តឹប នរ៉ា-យ៉ាច័ន្ទដារ៉ារិទ្ធ និងខែម សុភ័ក្ត្រ ។ លេខ២ ក្រុមយោធ​ភូមិភាគ​ពិសេស ដែល​មាន​កីឡាករ​ថោង ឈឿន -ឱ សុបញ្ញា-ហេង ស៊ូមាន និងកីឡាករផាន់ ណារ៉េត ។ លេខ​៣ ក្រុមអគ្គភស្តុ​ភារ​ហិរញ្ញវត្ថុ​ក្រសួង​ការ​ពារជាតិ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 22-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0834,090
បាត ថៃឡង់ (1USD)29.6329.7
ដុង វៀតណាម (1USD)21,22021,300
យ៉េន ជប៉ុន (10.000JPY)9797.5
ដុល្លារ សិង្ហបូរី (100SGD)79.580
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128.5129
ផោន អង់គ្លេស (100GBP)151151.5
ដុល្លារ អូស្ត្រាលី (100AUD)97.397.8
ដុល្លារ កាណាដា (100CAD)96.597.2
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690