ថ្ងៃ ១៤ កើត ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ទឹកប្រាក់​10ម៉ឺនរៀល​តាម​រយៈកោះ​សន្តិភាព​ជូន​កុមារ​កំព្រាដែល​2នាក់​ស្លាប់​ដោយ​លង់​ទឹក

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ០៩:០៨

ថវិកា​១០​ម៉ឺន​រៀល​ទៀត​ត្រូវ​បាន​ប្រគល់​ដល់​ជីដូន​និង​ចៅ

កោះសន្តិភាព

ថវិកា​១០​ម៉ឺន​រៀល​ទៀត​ត្រូវ​បាន​ប្រគល់​ដល់​ជីដូន​និង​ចៅ

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​​​​​​​​​​​ទឹក​ប្រាក់​ចំនួន​១០ម៉ឺន​រៀល​ជា​ថ្មី​ទៀត​ ត្រូវ​បាន​​ភ្នាក់​ងារ​កោះ​សន្តិភាព​នាំ​យក​ទៅ​ប្រគល់​ជូន​លោក​យាយ​ ឡេង​ ផេន អាយុ​៦២ឆ្នាំដែល​ជា​អ្នក​អាណា​ព្យាបាលកុមារ​កំព្រា៥នាក់​បង​ប្អូន​ ត្រូវ​ឪពុក​ម្តាយ​បោះ​បង់​ចោល​ ហើយ​កុមារា​២នាក់​ក្នុង​ចំណោម​​៥នាក់​នោះ​បាន​ទទួលគ្រោះ​ថ្នាក់​ដោយ​សារ​លង់​ទឹក​កាល​ពី​ពេល​ថ្មី​ៗ​នេះ ។ អំណោយ​បាន​យក​​ទៅ​ប្រគល់​ដល់​លំនៅ​ឋាន​របស់​គ្រួសារ​នេះ​ក្នុង​ភូមិ​ជ្រៃ​បាក់​ ឃុំ​ជ្រៃ​បាក់​ ស្រុករលា​ប្អៀរ​ ។ អំណោយ​ជាទឹក​ប្រាក់​១០ម៉ឺន​រៀល​នេះ​ជា​​របស់​លោក​ ស្រេង លឹម​ហ៊ាង និង​ភរិយា​អ្នកស្រី​ ម៉ឹង មានិត ព្រមទាំង​បុត្រ​ជា​អាជីវករ​លក់​ដូរ​នៅ​កែង​ផ្សារ​ខេត្ត​ស្ទឹងត្រែង ។

ក្រោយ​ពី​បាន​ទទួល​អំណោយ​ជាថ្មី​ទៀតនេះ​លោក​យាយ​ ឡេង ផេង បាន​លើក​ដៃ​សំពះ​ថ្លែង​អំណរគុណ​ដល់​សប្បុរស​ជន​ទាំងអស់​ និង​សូម​បួង​សួង​​ដល់វត្ថុ​សក្តិ​សិទ្ធិក្នុងលោក​ សូម​ជួយ​បី​បាច់​ថែ​រក្សា​ដល់​សប្បុរស​ជន​ទាំងអស់​ឱ្យ​ជួប​តែពុទ្ធ​ពរ​ទាំង​៤ប្រការកុំ​បី​ឃ្លាងឃ្លាតឡើយ ។កុមារ​កំព្រា​ទាំង​៥នាក់​នេះ​គឺ​ឪពុកម្តាយ​បាន​បោះ​បង់​ចោលទៅ​មាន​ប្តី​ប្រពន្ធ​ថ្មី​ចោល​ពួក​គេ​ទុក​ឱ្យ​រស់​នៅ​ជាមួយ​ជីដូន​ ឈ្មោះ​ ឡេង​ ផេន ។  ​

កាល​ពី​រសៀល​ថ្ងៃទី​១៤ មិថុនា កុមារាឈ្មោះ​ រ៉េត កុសល អាយុ​១៣ឆ្នាំ និង​កុមារា​ឈ្មោះ​ រ៉េត​ ណារាជ អាយុ៩ឆ្នាំ បាន​លង់ទឹក​ស្លាប់​​នៅ​ក្នុង​ស្ទឹង​ជ្រៃបាក់​ ។ សព្វ​ថ្ងៃ​នៅ​សល់​ក្មេង​កំព្រា៣នាក់​បង​ប្អូន​គឺ​ កូន​ស្រី​បង ឈ្មោះ​​ រ៉េត​ ចាន់​ឌី អាយុ​១៧ឆ្នាំ កុមារា រ៉េត​ ណារ៉ូត អាយុ​១១ឆ្នាំ និង​កុមារា​ រ៉េត វីរៈ អាយុ​៧ឆ្នាំ ៕   

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 23-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0904,097
បាត ថៃឡង់ (1USD)29.7729.85
ដុង វៀតណាម (1USD)21,23021,330
យ៉េន ជប៉ុន (10.000JPY)9898.5
ដុល្លារ សិង្ហបូរី (100SGD)79.379.8
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.532.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128128.5
ផោន អង់គ្លេស (100GBP)150150.7
ដុល្លារ អូស្ត្រាលី (100AUD)9696.5
ដុល្លារ កាណាដា (100CAD)9696.5
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690