ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​ជួញ​ដូរ​គ្រឿងញៀន​​៣​នាក់ ត្រូវ​ឃាត់​ខ្លួន​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ​សមត្ថ​កិច្ច​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ធំ បាន​បង្ហាញ​មុខ​​ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំ​ញៀន​​រួមទាំង​​វត្ថុ​តាង​មាន​ម៉ូតូ​ ថ្នាំ​ញៀន និង​ថង់​ប្លាស្ទីក​​​សម្រាប់​ច្រក​ចែក​ចាយ​កាល​ពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០១២ ។

តាម​ប្រភពព័ត៌​មាន​ពី​លោក​ប៊ុន ​ឃី អនុ​ប្រធាន​មន្ទីរ​ព័ត៌​មាន​​ស្រាវ​ជ្រាវ និង​​យុត្តិ​ធម៌​​​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ធំ បាន​ឱ្យ​ដឹង​ថា ​​កាល​ពីវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២០ មិថុនា សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សន្ទុក ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជួញ​ដូរ​គ្រឿងញៀន​៣​​នាក់​ត្រង់​ចំណុច​​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​សន្ទុក​​ ​១-ឈ្មោះ​​ប៉ក់ ពែក ភេទប្រុស អាយុ​២៣​ឆ្នាំ ទី​លំនៅ​​ភូមិ​ត្រស់ ឃុំ​​បល័ង្ក ​ស្រុក​បារាយណ៍ ទី២-ឈ្មោះ​​ខន ពិសី ភេទស្រី អាយុ​​១៦​ឆ្នាំ ​នៅភូមិ​​ព្រែក​​ស្បូវ សង្កាត់​​អូរ​កន្ធរ ​ក្រុង​ស្ទឹង​សែន ទាំង​ពីរ​​នាក់​ជា​សង្សា​នឹង​គ្នា​ជិះ​ម៉ូតូ​ម៉ាក​អ៊ែរ​ប៊្លែត ពណ៌​ខ្មៅ ​គ្មាន​ស្លាក​លេខ ​​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​ថ្នាំ​ញៀន​ និង​ម្នាក់​ទៀត​ឈ្មោះ​ស្រួច ញ៉ ភេទស្រី អាយុ​៤០​ឆ្នាំ ចាប់​ខ្លួន​នៅ​ផ្ទះ​ភូ​មិ​ត្រស់ ឃុំ​បល័ង្គ ស្រុក​បារាយណ៍។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕