ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ រាយការណ៍កាលពីថ្ងៃទី២១មិថុនាថាជនជាតិទីបេ២នាក់ ដែលប៉ុនប៉ងដុតខ្លួននៅភាគពាយ័ព្យចិនម្នាក់បានស្លាប់ដោយសារការរលាកធ្ងន់ធ្ងរហើយម្នាក់ទៀតរបួសធ្ងន់ ។ ការដុតខ្លួនរបស់ជនទីបេទាំង២នាក់ ជាឥរិយាបថដោយអស់សង្ឃឹមក្នុងការបះបោរប្រឆាំងចិនដែលគ្រប់គ្រងលើតំបន់ទីបេ ។
ជនជាតិទីបេទាំង២នាក់នោះដែលមានអាយុជាង២០ឆ្នាំដូចគ្នាបានដុតខ្លួននៅខេត្តគិញហៃ ដោយម្នាក់ស្លាប់ហើយម្នាក់ទៀតរបួសធ្ងន់ ព្រោះភ្លើងឆេះរលាក ។ អង្គការមួយមានឈ្មោះថា ទីបេសេរីប្រឆាំងចិនអះអាងថា អ្នកដុតខ្លួនជនជាតទីបេទាំង២នាក់នោះម្នាក់ឈ្មោះ NYAWANG NORPAL អាយុ២២ឆ្នាំ ហើយម្នាក់ទៀតឈ្មោះTENZIN KALDRUP អាយុ២៤ឆ្នាំ ។ អ្នកទទួលខុសត្រូវមូលដ្ឋានម្នាក់ដែលAFPទាក់ទងសួរតាមទូរស័ព្ទបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះដែលកើតមានក្នុងស្រុកCHENDUO ។
ជនជាតិទីបេយ៉ាងតិច៤០នាក់ភាគច្រើនជាសង្ឃបានដុតខ្លួនឬប៉ុនប៉ងដុតខ្លួនតាំងពីដើមខែមីនាឆ្នាំ២០១១មកក្នុងតំបន់ទាំងឡាយដែលមានពួកទីបេរស់នៅច្រើននៃប្រទេសចិន ៕
ចែករំលែកព័តមាននេះ