ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ដួល​សន្លប់​10នាទី

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​​ស្រវឹង​ជោកជាំ​ម្នាក់​បានជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​សេ​១១០ ពណ៌​ខ្មៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីរ៉េត បើក​រេ​ចង្កូត ពេញ​ផ្លូវ​​បាន​ដួល​សន្លប់​​ម្នាក់​ឯងប្រ​ហែល​​១០​នាទី ទើប​ដឹងខ្លួន​​វិញលើក​ម៉ូតូ​ជិះទៅ​មុខបន្ត ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២១ មិថុនា ​នៅ​ចំណុច​ខាង​​​លិច​ផ្សារ​ស្ទឹង​មានជ័យ ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ ។ ​បុរសរងគ្រោះ​ពុំ​បាន​​ប្រាប់​អត្ត​សញ្ញាណ​នោះ​ទេ ​គ្រាន់​តែ​ប្រាប់​ថា ខ្លួន​បាន​មក​ពី​ជប់​លៀង​នៅផ្ទះ​មិត្ត​ភក្តិ​ ។​

ប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ ​បុរស​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកហុង​ដា​​សេ​១១០ ពណ៌​ខ្មៅ ​តាម​បណ្តោយ​មហាវិថី​ព្រះមុនី​រ៉េត ​ក្នុង​ស្ថាន​ភាព​ស្រវឹង​​​ធ្លាក់​ភ្នែកបើក​យ៉ាង​លឿន​​ក៏​ដួល​​សន្លប់​បាត់​ស្មារតី​ប្រមាណ​១០​នាទី​​ ទើប​ដឹង​ខ្លួន​ រួច​លើក​ម៉ូតូ​ជិះ​ធ្វើ​ដំណើរ​​បន្ត​ទៅ​ផ្ទះ​ដោយ​ខ្លួនឯង ៕