ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហាយប្រ៊ីត​បុក​ឡិច​ស៊ីស​និង​ស៊ី​អ័រ​វី​របួស​ម្នាក់​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​​​​​​​​​​​រថយន្តហាយប្រ៊ីត​មួយ​គ្រឿង​បន្ទាប់​ពី​បុក​រថយន្ត​ឡិច​ស៊ីស​នៅ​ក្បែរ​​ផ្សារ​ស៊ី​ឡឹប​ផ្លូវ​លេខ​​៦៣កាល​ពី​​វេលា​ម៉ោង​​​ជាង​៩យប់​ថ្ងៃទី​​​២០ មិថុនា​រួច​ព្យាយាម​បើក​គេច​ដល់កែង​​ផ្លូវ​លេខ​​​១៣៦​​ និង​ផ្លូវ​​លេខ​១៣​ស្ថិត​ក្នុងសង្កាត់​​ផ្សារ​កណ្តាល​១​ ខណ្ឌ​ដូន​ពេញ​​​ក៏បុក​ជាមួយ​រថយន្ត​ស៊ី​អ័រវី រ៉ឺម៉ក​កង់​បី​ និង​​បុក​មនុស្ស​ភេទ​​​ទី​បីម្នាក់​​ដែល​ឈរ​លើ​ចិញ្ចើម​​ផ្លូវ​បណ្តាល​​ឱ្យ​របួស​ធ្ងន់ ។

មន្ត្រី​សមត្ថកិច្ច​និយាយ​ថា រថយន្ត​ម៉ាក​ហាយ​ប្រ៊ីត​​នោះ​បុក​ជាមួយ​​រថយ​ន្ត​ឡិច​ស៊ីស​​RX៣០០​តែ​​មិន​ឈប់​​ដោះ​ស្រាយ​បែរ​ជា​ព្យាយាម​​បើក​គេច​​ខណៈពេល​​រថយន្ត​ឡិច​ស៊ីស​បើក​ដេញ​តាម​ពី​​ក្រោយ ។ ពេល​ដល់​កែង​​​ផ្លូវ​​លេខ​១៣៦​ និង​ផ្លូវ​លេខ​១៣ស្ថិត​​ក្នុង​សង្កាត់​​ផ្សារ​កណ្តាល​១​ ខណ្ឌ​ដូន​ពេញ​​ រថយន្ត​ហាយ​ប្រ៊ីត​​ទំនង​ជា​ភ័យ​​ស្លន់ស្លោ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​​ម៉ាក​​ស៊ី​អ័រ​វី​​ និង​រ៉ឺម៉ក​​​កង់​បី​ដែល​ចត​​ស្ងៀម​ ព្រម​ទាំបុក​មនុស្ស​​ភេទទី​៣​​ម្នាក់​បណ្តាល​ឱ្យ​​របួស​ធ្ងន់​​​ទើប​ទៅ​មុខ​លែង​រួច​ ។ ​អ្នក​រង​របួស​ត្រូវ​​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​​កាល់​ម៉ែត ។

ចំណែក​រថយន្ត​ស៊ី​អ័រ​វី​​ខូច​ខាត​ធ្ងន់​ រថយន្ត​ឡិច​ស៊ីស​ខូច​កង់​ខាង​ឆ្វេង​ផ្នែកខាង​ក្រោយ​ និង​រថយន្ត​​ហា​ប្រ៊ីត​​​ខូច​ផ្នែក​​ខាង​មុខ​ធ្ងន់។រថយន្ត​ទាំង​បី​គ្រឿង​​ត្រូវ​​​សមត្ថកិច្ច​​យក​ទៅរក្សា​​​​ទុក​​​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវ​គោក ព្រមទាំង​​​ឃាត់​ខ្លួន​​យុវជន​បើក​រថយន្ត​ហាយប្រ៊ីត​៕