រាជធានីភ្នំពេញ ៖ ការរត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ដែលត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០១២ ដោយគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា មានការចូលរួមដោយបេក្ខជនរត់ប្រណាំងជាច្រើនពាន់នាក់មកពីបណ្តាក្រុមហ៊ុនសាលារៀន និងស្ថាប័ននានា ទាំងជាតិនិងអន្តរជាតិ ក្នុងនោះក៏មានការចូលរួមពីក្រុមហ៊ុន អ៊ី អេហ្វ ជី ជាង១០០នាក់ ដែលរួមមាន ប៊ីប៊ីឃ្យូ ឈីកខិន ដឹភីហ្សា ខមផេនី និង ស្វិនសិន ។
ក្នុងសម្លៀកបំពាក់កីឡា និងប្រកបដោយកាយវិការស្វាហាប់ អ្នករត់ប្រណាំងទាំងអស់បានមកជួបជុំគ្នានៅមុខព្រះបរមរាជវាំងយ៉ាងកកកុញ ហើយការប្រកួតត្រូវបានចាប់ផ្ដើមនៅម៉ោង៦ព្រឹក ។ ក្រៅពីការរត់ប្រណាំង គេក៏ឃើញមានការប្រណាំងរទេះដោយជនពិការ ព្រមទាំងការប្រណាំងសេះផងដែរ ។ កីឡាករគ្រប់រូបបានទទួលការលើកទឹកចិត្ដពីក្រុមហ៊ុន និងមិត្ដរួមការងាររបស់ពួកគេ ព្រមទាំងមានការប្រគំតន្ដ្រីកំដរផងដែរ ។
អ៊ី អេហ្វ ជី ចូលរួមការប្រកួតកីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ ក្នុងគោលបំណងចូលរួមគាំទ្រ និងលើកស្ទួយវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើននិងអភិវឌ្ឍដូចបណ្ដាបស្ចិមប្រទេស ។ យុវជនទាំងអស់គប្បីចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងយកពេលទំនេររបស់ខ្លួនមកលេងកីឡា ដើម្បីរក្សាសុខភាពឱ្យល្អ និងជាការលំហែពីភាពតានតឹងអារម្មណ៍ផ្សេងៗ ។
ប៊ីប៊ីឃ្យូ ឈីកខិន ដឹភីហ្សា ខមផេនី និងស្វិនសិន ដែលសុទ្ធសឹងជាភោជនីយដ្ឋាននិងហាងការ៉េមម៉ាកល្បី និងនាំចូលពីបរទេសដោយក្រុមហ៊ុន អ៊ី អេហ្វ ជី តែងតែចូលរួមសកម្មភាពសង្គមក៏ដូចជាសកម្មភាពមនុស្សធម៌ជាញឹកញាប់ ដែលកន្លងមកក្រុមហ៊ុននេះបានឧបត្ថម្ភអាហារដល់កុមារកំព្រា និងក្រីក្រនៃអង្គការទីនីទូន និងបានចូលរួមឧបត្ថម្ភសកម្មភាពសប្បុរសធម៌ជា ច្រើនទៀត តាមរយៈសាលារៀនអន្ដរជាតិ និងសាកលវិទ្យាល័យនានា ដូចជា រាត្រីសប្បុរសធម៌ Quiz Night ដើម្បីសាងសង់លំនៅដ្ឋានជូនប្រជាជនក្រីក្រ ដែលរៀបចំឡើងដោយសាលារៀនអន្ដរជាតិ អាយ អេស ភីភី តន្ដ្រីសប្បុរសធម៌របស់សាកលវិទ្យាល័យមេគង្គកម្ពុជា ដើម្បីប្រមូលប្រាក់ឧបត្ថម្ភដល់កុមារក្រីក្រនៅសាលាបឋមសិក្សានៃខេត្ដកំពង់ធំ និងសៀមរាប និង តន្ដ្រីសប្បុរសធម៌របស់សាកលវិទ្យាល័យកម្ពុជា អបអរបុណ្យចូលឆ្នាំខ្មែរ និងប្រមូលប្រាក់ឧបត្ថម្ភដល់កុមារកំព្រានៅខេត្ដកំពង់ស្ពឺ -ល- ៕
ចែករំលែកព័តមាននេះ