រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនយកទៅប៉ុស្តិ៍ទាំងយប់ ខណៈពេលផឹកស៊ីស្រវឹងដើរទៅបត់ជើងត្រឡប់មកវិញ ដើរចូលក្នុងបន្ទប់កូនក្រមុំគេចាក់គន្លឹះប្រុងធ្វើសកម្មភាពចាប់រំលោភតែមិនបានសម្រេច ដោយសារនាងស្រែកផ្អើល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ មិថុនា នៅបន្ទប់ជួលម្តុំភូមិបឹងសាឡាង ក្រុម៦ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យមានឈ្មោះយ៉េ បញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនស្នាក់នៅផ្ទះលេខ206E2 ផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។ ក្រោយពេលសួរនាំហើយប៉ូលិសបានឱ្យបុរសនេះធ្វើកិច្ចសន្យា និងណែនាំឱ្យឈប់ប្រព្រឹត្តបែបនេះទៀត ម្យ៉ាងដោយសារតែខាងជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងផង ទើបសមត្ថកិច្ចឱ្យជនសង្ស័យត្រឡប់ទៅលំនៅឋានវិញ បណ្តោះអាសន្នសិន បើមានពាក្យបណ្តឹងទើបកោះហៅតាមក្រោយទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ