ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​​ម្នាក់​ទៀត​ហើយ​បាន​​ដេក​ស្លា.ប់​​ សមត្ថកិច្ច​​ធ្វើ​ការ​​​ស្ងាត់ៗ

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​​ ៖ ជន​បរទេស​​​ម្នាក់​ទៀត​ហើយ​ បាន​​ដេក​ស្លា.ប់​​សង្ស័យ​ជំងឺ​គាំង​បេះ​ដូង​​​កាល​ពី​​យប់​ថ្ងៃ​ទី​១៨ មិថុនា ​នៅ​ក្នុង​ផ្ទះ​សំណាក់​​យី​ហោ សុខុម ​ដែល​មាន​ទី​តាំង​​​ស្ថិត​នៅ​ក្រុម​​ទី​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ។

​​តាម​ប្រភព​ពី​​​លោក អនុសេនីយ៍​ទោ ​សុខន ​ស៊ី​ម៉ន ​នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​សង្កាត់​លេខ​៤ ​បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​​ថា ​ជន​បរទេស​

ខេត្ត​ព្រះ​សីហនុ​​ ៖ ជន​បរទេស​​​ម្នាក់​ទៀត​ហើយ​ បាន​​ដេក​ស្លាប់​​សង្ស័យ​ជំងឺ​គាំង​បេះ​ដូង​​​កាល​ពី​​យប់​ថ្ងៃ​ទី​១៨ មិថុនា ​នៅ​ក្នុង​ផ្ទះ​សំណាក់​​យី​ហោ សុខុម ​ដែល​មាន​ទី​តាំង​​​ស្ថិត​នៅ​ក្រុម​​ទី​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ។

​​តាម​ប្រភព​ពី​​​លោក អនុសេនីយ៍​ទោ ​សុខន ​ស៊ី​ម៉ន ​នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​សង្កាត់​លេខ​៤ ​បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​​ថា ​ជន​បរទេស​ដែល​ដេក​ស្លាប់​​​នោះ​ឈ្មោះ​ដ្រាយ​វិត ​អាម​ស្ត្រង ភេទ​ប្រុស ​​អាយុ​៣៣​ឆ្នាំ ជា​ជន​ជាតិ​អាមេរិក​ ​កាន់​លិខិត​ឆ្លង​ដែន​លេខ​៤៥១០៧៣៣០៥ ជា​ភ្ញៀវ​ទេសចរ​បាន​ចូល​មកស្នាក់​នៅ​ផ្ទះ​សំណាក់​​នេះ​កាល​​ពី​ថ្ងៃ​ទី​៥ មិថុនា ​​។ លោក​បន្ត​ថា ​ពាក់​ព័ន្ធ​​​ករណី​នេះ​​​ លោក​បាន​ទទួល​ដំណឹង​​​នៅ​វេ​លា​​ម៉ោង​៩​និង​៣០​នាទីយប់​ថា មាន​​ជន​បរទេស​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់ ។ ​ក្រោយពេល​​ធ្វើ​កោសល្យ​វិច័យ​រួច​ ឃើញ​​ថា ​​ជន​រង​គ្រោះ​បាន​ស្លាប់​​ដោយ​សារ​​​គាំង​បេះ​ដូង​ ។ ​សព​​ត្រូវ​សមត្ថកិច្ច​ប្រគល់​​ឱ្យ​តំណាង​​ស្ថាន​ទូត​​ប្រចាំ​នៅ​កម្ពុជា​​យក​ទៅ​ចាត់​ចែង​បន្ត ។

ដោយ​ឡែក​មាន​មតិ​​​​ជា​ច្រើន​បាន​និយាយ​​តៗ​គ្នា​ថា ​ការ​ស្លាប់​​នេះ​គឺ​​ប្រហែលជា​​មក​ពី​ជន​បរទេស​​​​រូប​នោះ​សេព​គ្រឿង​​ញៀន​ច្រើន​ហួស​កំណត់​​ ទើប​បណ្តាល​​ឱ្យ​​ប្រតិកម្ម​​រហូត​ដល់​​គាំង​បេះ​ដូង​ស្លាប់ ។ ​ទាក់​ទិន​​នឹង​ករណី​ជន​បរទេស​​ស្លាប់​នេះ​​គឺ​ខាង​សមត្ថកិច្ច​​ដឹង​ច្បាស់​ណាស់ តែ​មិនព្រម​​ផ្តល់​ព័ត៌មាន​ឱ្យ​អ្នក​កាសែត​ទេ ៕