ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិត្ត​​​បាត់​លុយ​​អស់​​7ម៉ឺន​រៀល​​ផឹក​​ថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន​​​តែ​មិន​បាន​​​សម្រេច​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្មការិនី​​រោង​ចក្រ​កាត់​ដេរ​​​​ម្នាក់​ដោយ​​សារ​តូច​​ចិត្ត​បាត់​លុយ​​អស់​​៧​ម៉ឺន​រៀល​​​បាន​ផឹក​ថ្នាំ​កណ្តុរ​​​សម្លាប់​ខ្លួន​​ កាល​ពី​វេលា​​ម៉ោង​​៦​ព្រលប់​ថ្ងៃ​ទី​១៨ ​មិថុនា ​នៅ​បន្ទប់​​ជួល​​ ស្ថិត​នៅ​​​ក្នុង​ភូមិ​​​បន្លា​ស្អិត សង្កាត់​ឃ្មួញ ​ខណ្ឌ​សែន​សុខ ។ ​កម្មការិនី​​​រង​គ្រោះ​​រូប​នោះ​​​ឈ្មោះ​នឿន អាយុ​​២៥​ឆ្នាំ ​​មាន​ស្រុក​កំណើត​​​នៅ​ខេត្ត​ស្វាយ​រៀង​ ។

បើ​តាម​​​មិត្ត​ភក្តិ​​​ និង​អ្នក​ជិត​ខាង​​​ដែល​ជូន​​​នារី​រង​គ្រោះ​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​​បាន​​ឱ្យ​​ដឹងថា ​មូល​ហេតុ​​​ដែល​បណ្តាល​​​ឱ្យ​នាង​​ផឹក​ថ្នាំ​​កណ្តុរ​​​​​សម្លាប់​ខ្លួន​​នេះ​ ដោយ​សារ​តែ​​​ខឹង​បាត់​លុយ​អស់​​ចំនួន​៧​ម៉ឺន​រៀល ។ ​បន្ទាប់​​ពី​លេប​ថ្នាំ​​​ហើយ​ត្រូវ​មិត្ត​ភកិ្ត​​ដឹក​តាម​រ៉ឺម៉ក​​​ម៉ូតូ​យក​​ទៅ​មន្ទីរ​​ពេទ្យ​​ឱ្យ​គ្រូ​ពេទ្យ​​លាង​ក្រពះ​​ និង​ព្យួរ​​សេរ៉ូម​​​ឱ្យ​បាន​ធូរ​ស្រាល​​​ ក៏​​​ត្រឡប់​​ទៅ​កន្លែង​​ស្នាក់​នៅ​
វិញ​ ៕​