ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ភាគី​​ថៃ​សុំ​​​ជួស​ជុល​​ដំបូលអគារ​​ជា​បន្ត​​បន្ទាប់​​ភាគី​កម្ពុជា​​​បដិសេធ

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៧:០៦

អគារ​ដែល​ត្រូវ​ជួសជុល អគារ​ដែល​ត្រូវ​ជួសជុល

កោះសន្តិភាព

អគារ​ដែល​ត្រូវ​ជួសជុល

ខេត្ត​បន្ទាយមានជ័យ ៖ តាម​​ប្រភព​ព័ត៌​មាន​​​​ពី​បន្ទាត់​​ព្រំ​ដែន​​ច្រក​តំបន់​​បឹង​ត្រកួន​​​ស្រុកថ្ម​​​ពួក ខេត្ត​​​បន្ទាយ​មានជ័យ ​​បានឱ្យ​​​ដឹង​ថា ភាគី​ថៃ​​នៅ​តែ​បន្ត​​ស្នើសុំ​ការ​​ជួសជុល​​ដំបូល​​អគារ​អន្តោ​ប្រវេស​​ន៍របស់គេ​ ដែល​ស្ថិតនៅ​​​​ក្បែរបង្គោល​សីមា​​ព្រំ​ដែន​​​លេខ៣៦​​ក្នុង​ភូមិ​​ខ្លង​ផែង ​ឃុំ​តាប់​ប្រាយ៉ា ​​ស្រុកតាប់​ប្រាយ៉ា ​​ខេត្ត​ស្រះកែវ ​​ឈម​នឹង​​​​ភូមិ ​បន្ទាយ​មាន​ប្ញទ្ធិ ឃុំ​​គោករមៀត ស្រុកថ្ម​ពួក ខេត្ត​បន្ទាយ​មានជ័យ ​។ ​

ការ​ស្នើសុំ​​ពីភាគី​​ថៃនេះ​ត្រូវ​ប្រភព​ប្រាប់ថា ​បានធ្វើឡើង​​ជាបន្ត​បន្ទាប់​​​ត្រឹម​តែជាង​​២​សបា្តហ៍​​បានធ្វើ​ការ​​ស្នើសុំ​រហូត​​ដល់​ទៅ​៣ដង ប៉ុន្តែ​ត្រូវ​​កម្លាំង​ជួរ​មុខ​​ភាគី​កម្ពុជា ​ធ្វើការបដិសេធ​​ជា​រៀងរហូត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 19-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0854,092
បាត ថៃឡង់ (1USD)30.630.7
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104.5105
ដុល្លារ សិង្ហបូរី (100SGD)79.780.2
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.731.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133.3133.8
ផោន អង់គ្លេស (100GBP)155.5156
ដុល្លារ អូស្ត្រាលី (100AUD)94.595
ដុល្លារ កាណាដា (100CAD)97.297.7
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6601,670