ថ្ងៃ ១៥ កើត ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ប្រមុខ​​​ក្រុម​​​ប្រឹក្សា​​យោធា​​អេហ្ស៊ីប​​រំលាយសភា​

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៧:០១

ប្រមុខ​​ក្រុម​ប្រឹក្សា​​​យោធា​ជាន់​​ខ្ពស់​​​អេហ្ស៊ីប​

គេហទំព័របរទេស

ប្រមុខ​​ក្រុម​ប្រឹក្សា​​​យោធា​ជាន់​​ខ្ពស់​​​អេហ្ស៊ីប​

ក្រុម​​ប្រឹក្សា​​​យោធា​​​​ជាន់​ខ្ពស់​ដែល​កំពុង​កាន់​អំណាច​នៅអេហ្ស៊ីប​​បាន​ចេញ​​បញ្ជា​ឱ្យរំលាយ​​សភា​​ដែល​​ផ្តល់​​​សុពលភាព​​ដល់​​ការ​សម្រេចចិត្ត​របស់​តុលាការ​​​ធម្មនុញ្ញ​​ដែល​ពួក​អ៊ិស្លាម​​និយម​​​ចាត់​ទុក​​ការ​សម្រេច​​នោះថា​ជា​​រដ្ឋ​ប្រហារមួយ ​។​

​តុលាការ​​​ធម្មនុញ្ញ​​​បាន​ដក​​សុពលភាព​​​១ភាគ​៣និង​​កៅអី​​៤៩៨​របស់​​​សភា​អេហ្ស៊ីប​​ដែល​​ក្រោមដណ្តប់​ដោយ​ពួក​អ៊ិស្លាម​​​និយម​​​ដោយ​វាយ​តម្លៃ​ថាក្បួន​​ច្បាប់​​​មួយចំនួន​​ដែល​​​អនុវត្ត​ក្នុង​​​ឱកាស​នៃការ​បោះ​ឆ្នោត​​សភា​​នេះ​កាលពី​​រដូវ​​រងា​កន្លងមក​គឺផ្ទុយ​ទៅនឹង​រដ្ឋធម្ម​នុញ្ញ​​ ។  ​ការ​សម្រេច​​ចិត្ត​​នេះ​ញ៉ាំងឱ្យ​មាន​ការ​រំលាយ​សភា​​ជាន់​ទាប ។​

យោងតាម​​​អ្នក​ទទួល​ខុសត្រូវម្នាក់​​របស់​​ការិយាល័យ​​សភា​ថា ប្រមុខក្រុម​ប្រឹក្សា​យោធា​ជាន់​ខ្ពស់​​សេនា​ប្រមុខ​​ហ៊ូសេនតាន់តា​ហ្វីបាន​ផ្ញើ​សារលិខិតមួួ​យច្បាប់​​ដែលក្នុង​​​​​សារ​លិខិត​នោះ​​​លោក​​​បាន​បញ្ជា​ឱ្យ​​រំលាយ​សភាហើយ​​​​ហាម​​​​ឃាត់​​បណ្តា​អតីត​​សមាជិក​សភា​មិនឱ្យ​​ចូល​ក្នុង​​​អគារសភា ។ 
​ពួក​បងប្អូន​​​​​អ៊ិស្លាម​​ដែល​ព្រមាន​​​ថា អេហ្ស៊ីប​​ កំពុង​​ដើរឆ្ពោះ​​​ទៅ​រក​បណ្តា​ថ្ងៃ​ដែលលំបាក​វាយតម្លៃ​ថាសភាអាចរំលាយចោល​​បាន​តែ​តាម​​​រយៈ​​​ការ​​បោះប្រជា​មតិ​មួយ​ប៉ុណ្ណោះ ។​

គណបក្ស​សេរីភាព​​​និង​​យុត្តិធម៌​​PLJរបស់​​​ក្រុម​​​​បងប្អូន​​​អ៊ិស្លាម​​​តាម​ទំព័រ​ FACEBOOK   របស់​​គណបក្ស​​នេះ​សរសេរថា​​បទ​បញ្ជា​រំលាយ​​​សភា​តំណាង​ជា​​ការធ្វើ​រដ្ឋប្រហារ​​មួយប្រឆាំង​​នឹងដំណើរការ​​ប្រជា​ធិប​តេយ្យ​​ ។  ​ក្នុង​សេចក្តី​​​​ប្រកាស​​​​មួយទៀត​​គណ​បក្សនេះ​​យល់​ថា​​​ការ​រំលាយសភា​បញ្ជាក់​​ពីឆន្ទៈ​​របស់​​ក្រុម​​​ប្រឹក្សា​​យោធា​​​ដណ្តើម​​រាល់​អំណាច​​ប្រឆាំង​​នឹងឆន្ទៈ​​របស់​​​ប្រជាជន៕​

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 23-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0904,097
បាត ថៃឡង់ (1USD)29.7729.85
ដុង វៀតណាម (1USD)21,23021,330
យ៉េន ជប៉ុន (10.000JPY)9898.5
ដុល្លារ សិង្ហបូរី (100SGD)79.379.8
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.532.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128128.5
ផោន អង់គ្លេស (100GBP)150150.7
ដុល្លារ អូស្ត្រាលី (100AUD)9696.5
ដុល្លារ កាណាដា (100CAD)9696.5
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690