ខេត្តកំពង់ចាម ៖ យុវសិស្ស២នាក់រៀនថ្នាក់ទី១០ «C» នៃវិទ្យាល័យរណឫទ្ធិ-គន្ធបុប្ជា បានរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូស្គូពីដើរលេងដោយរងការបាញ់ប្រហារ១គ្រាប់ពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ ដែលជិះម៉ូតូស្មាស់រីវូ១គ្រឿង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី១៥ មិថុនា ២០១២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ។
ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តទាំងយប់ ក្នុងនោះម្នាក់មានសភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញផងដែរ។ ចំណែកខ្មាន់កាំភ្លើង ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ