ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​បុរស​ជន​​ជាតិ​បារាំង​ និង​ន័រ​វេស​២​នាក់​ពាក់​ព័ន្ធ​ថ្នាំ​ញៀន​

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ក្រោមកិច្ចសហការពី លោក​​រាម ច័ន្ទមុនី ព្រះរាជអាជ្ញាររង​អម​សាលា​ដំបូង​ខេត្ត និង​កម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហនុដឹកនាំដោយលោកវរសេនីយ៍ទោ កែវ សុផល មេបញ្ជាការរង និងជាប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ និងយុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើ​ការបង្ក្រាប និងឃាត់​ខ្លួន បុរសជនបរទេស​​២​នាក់ នៅក្នុងផ្ទះជួលមួយកន្លែង​សង្ស័យ​ចែក​ចាយ និងប្រើប្រាស់គ្រឿងញៀន ។

​ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២ថ្ងៃ​ត្រង់​​ថ្ងៃទី​១៦ មិថុនា ២០១២ នៅ​ក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅ​ចំណុច​ភោជនីយ​ដ្ឋាន និងផ្ទះសំណាក់​មង្គលជ័យ ក្នុងក្រុមទី៨ ភូមិ​៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕