វាយប្រហារភេរវកម្ម2នៅប៉ាគីស្ថានស្លាប់34នាក់
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៥:៣៣

គេហទំព័របរទេស
ទិដ្ឋភាពនៅកន្លែងវាយប្រហារមួួយ
ការវាយប្រហារភេរចកម្ម២ដោយការវាយប្រហារមួយធ្វើឡើងដោយរថយន្តបង្កប់គ្រឿងផ្ទុះហើយការវាយប្រហារមួយទៀតប្រើគ្រាប់បែកច្នៃបានសម្លាប់មនុស្សយ៉ាងតិច៣៤នាក់កាលពីថ្ងៃទី១៦មិថុនា រួចធ្វើឱ្យមនុស្សជាច្រើនសិបនាក់ត្រូវរបួសនៅភាគពាយ័ព្យប៉ាគីស្ថានជិតព្រំដែនអាហ្វហ្គានីស្ថាន ។
អាជ្ញាធរនិងបណ្តាអ្នកទទួលខុសត្រូវខាងមន្ទីរពេទ្យរាយការណ៍ថា រថយន្តបង្កប់គ្រឿងផ្ទុះធ្វើឱ្យមនុស្សស្លាប់២៦នាក់និងរបួស៦៥នាក់ ក្នុងផ្សារមួយនៃទីក្រុងឡានឌី កូតាល់ ។ ការផ្ទុះដែលពុំទាន់មានក្រុមណាប្រកាសទទួលខុសត្រូវសំដៅប្រហែលជាលើការិយាល័យរបស់មេដឹកនាំកុលសម្ព័ន្ធមួយដែលគាំទ្រកងទ័ពរដ្ឋាភិបាលក្នុងការប្រឆាំងពួកតាលីបង់ក្នុងស្រុក។
នៅស្រុកកូហាតគ្រាប់បែកច្នៃមួយគ្រាប់បានផ្ទុះនៅជិតរថយន្តប៉ូលិសមួួយគ្រឿងដោយសម្លាប់មនុស្ស៨នាក់ក្នុងនោះមានប៉ូលិស៤នាក់និងធ្វើឱ្យរបួស៦នាក់ទៀត ៕