ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​យក​ឆ្កែ​​ឆ្មា​ដូរ​ចាន​ឆ្នាំង​នៅតពេញ​​និយម​សម្រាប់ឈ្មួញ​​វៀតណាម​

11 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ទន្ទឹមនឹងសត្វឆ្កែ ឆ្មា កំពុង​មាន​តម្លៃទីផ្សារខ្ពស់​លើការពេញ​និយម​ទទួល​ទាននោះ បច្ចុនប្បន្នពពួកសត្វទាំងនេះ ត្រូវ​បាន​ឈ្មួញវៀតណាម​មួយ​ចំនួនធំ​បាន​ដើរ​​ទិញ​ដូរ​ពីប្រជាពលរដ្ឋតាមភូមិ ។ ដោយ​បាន​ធ្វើ​ឡើង​ជាលក្ខណៈ​ដោះ​ដូរ​ជាមួយ​នឹងរបស់របរប្រើ​ប្រាស់​ទៅវិញ។

សាច់សត្វឆ្កែត្រូវបានអ្នកនិយមទទួលទាន​បានដាក់ឈ្មោះថា «សាច់ពិសេស» ។ នៅ​ប្រទេស​វៀត​ណាម​គឺមានការពេញនិយម​ទទួល​​ទាន​​ខ្លាំង​ណាស់  រហូត​ដល់​មានតម្លៃថ្លៃជាង​សាច់​​​សត្វដទៃ​ទៀត ។ នេះបើ​តាមការ​អះ​អាង​របស់​ឈ្មួញវៀតណាមអ្នកទិញ​សត្វឆ្កែឆ្មា។

បុរសវៀតណាមវ័យប្រហែលជាង៤០ឆ្នាំ ជា​ឈ្មួញម្នាក់ដែលកំពង់តែជិះម៉ូតូ​ដឹកឆ្នាំង និង​​សម្ភារ​ប្រើ​ប្រាស់​ផ្សេងៗ​ដើម្បី​ដូរ​ជា​មួយសត្វ​ឆ្កែ ឆ្មា​របស់ប្រជា​ពលរដ្ឋក្នុងឃុំគោលាប់ ស្រុ​កចិត្របុរី កាលពី​ព្រឹក​ថ្ងៃទី១៥ មិថុនា​និយាយថា ក្នុងមួយថ្ងៃ​គាត់​អាច​ជិះម៉ូតូដើររកដោះដូរ​សត្វ​ឆ្កែឆ្មាពីប្រជាពល​រដ្ឋបានមិនតិចជាង១០ក្បាល ទេ ដើម្បី​យក​ទៅលក់បន្ត​នៅប្រទេសវៀតណាម តាម​ច្រកព្រំដែនស្រុក​ម៉េមត់ ខេត្តកំពង់ចាម។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕