រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកូរ៉ូឡា បើកដោយស្ត្រីម្នាក់បត់ចូលវិទ្យាល័យជា ស៊ីមសន្ធរម៉ុក ជ្រុលទៅបុកជាមួយម៉ូតូម៉ាកគុប បណ្តាលឱ្យស្ត្រីម្នាក់រងរបួស ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៥នាទីល្ងាចថ្ងៃទី១៥ មិថុនា ឆ្នាំ២០១២ តាមមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា រថយន្តម៉ាកកូរ៉ូឡានោះ បើកដោយស្រ្តីម្នាក់ក្នុងទិសដៅពីកើតទៅលិចបត់ឆ្វេងដៃចូលវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ហើយបុកជាមួយម៉ូតូម៉ាកគុប ដែលធ្វើដំណើរពីលិចទៅកើត បើកដោយស្ត្រីម្នាក់ ។ អ្នកបើកម៉ូតូរងរបួសជើងត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ប៉ូលិសទៅកន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ និងវាស់វែងប្រុងនាំយកទៅដោះស្រាយ តែភាគីទាំងពីរសម្របសម្រួលគ្នាដោយខាងរថយន្តជួយចេញថ្លៃព្យាបាលស្រ្តីរងរបួស ៕


ចែករំលែកព័តមាននេះ