ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​បើក​ម៉ូតូ​គុប​វ៉ា​រថយន្ត​វាក់​រ៉ឺម៉ក​ម៉ូតូ​ដួល​របួស​ស្រាល

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​ម្នាក់​​បាន​រង​របួស​ស្រាល​ដោយសារ​ជិះម៉ូតូ​ប៉ះ​ដៃ​ចង្កូត​ជា​មួយ​រ៉ឺម៉ក​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា កាលពី​វេលាម៉ោង​​៤និង​៣២នាទី​រសៀល​ថ្ងៃទី​១៤ មិថុនា ​នៅ​តាម​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​​ស្រះ​ចក ខណ្ឌ​ដូន​ពេញ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹងថា ក្មេង​ស្រី​ម្នាក់​នេះ​ជិះម៉ូតូ​​គុប​សេ​៩០ ពណ៌​ទឹក​​ប៊ិច ​មួយគ្រឿង តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ពីកើត​​ទៅ​លិច​ លុះ​ទៅ​ដល់​ចំណុច​ខាងលើ​ បានវ៉ា​រថ​យន្ត​​១​គ្រឿង ​ខណៈនោះក៏​វាក់​ជាមួយ​​​រ៉ឺម៉ក​ម៉ូតូ​កង់​បី ដែល​​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ​បណ្តាល​ឱ្យ​ទាក់​ដៃ​ចង្កូត​​ដួល​​​ច្រងាប់​ច្រងិលតែ​ម្នាក់​ឯង​​រង​របួស​​រលាត់​​ដៃ​ជើង រីឯ​ម៉ូតូ​បែក​ស្តុបខាង​​ឆ្វេង ។

ចំណែក​រ៉ឺម៉កម៉ូតូ​​​បាន​ធ្វើ​ដំណើរ​ទៅមុខ​បន្ត​ទៀត​បាត់​ស្រមោលទៅ ។​ ក្រោយ​ពេល​កើត​ហេតុ​ ក្មេង​ស្រី​រងគ្រោះ​បាន​​លើកម៉ូតូ​ជិះ​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួន​ឯង ៕