ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ម៉ូ​ដែល​ជាប់​ចំណាត់ថ្នាក់​មាន​ដើមទ្រូង​ធំ​បំផុត​លើ​ពិភពលោក​មាន​គ្រោះថ្នាក់​ដោយសារ​ការ​វះកាត់​កែ​ដើមទ្រូង

15 ឆ្នាំ មុន

នាង Sheyla Hershey ជាតា​រា​ម៉ូ​ដែលល្បីឈ្មោះ​របស់​ប្រទេស​ប្រេ​ស៊ី​ល ដែល​ជាប់ចំណាត់ថ្នាក់​ជាតា​រា​ម៉ូ​ដែល​មាន​ដើមទ្រូង​ធំបំផុត នៅ​លើ​ពិភពលោកត្រូវ​បាន​ប្រភព​ព័​ត៌មាន​មួយ​ឱ្យ​ដឹង​ថា ពេល​នេះ​កំពុង​តស៊ូ​ដើម្បី រស់​ពី​គ្រោះថ្នាក់​ដោយសារ​ការ​វះកាត់​កែសម្ពស្ស​ដើមទ្រូង​លើក​ចុង​ក្រោយ​របស់នាង ។ តាម​ព័ត៌មាន​ចេញផ្សាយ​ដោយ​វ៉េបសាយមួយ​ឱ្យ​ដឹង​ថា នាង Sheyla Hershey ដែលបច្ចុប្បន្ន​រស់នៅ​ក្នុង​ទីក្រុងហ៊ូ​ស្ដុ​ន រដ្ឋ​តិចសាស់ សហរដ្ឋអាមេរិកជួប​គ្រោះថ្នាក់​ធ្ងន់ធ្ង​រ ដោយសារ​របួស​នៃ​ការ​វះកាត់​កែសម្ពស្សដើមទ្រូង​ដ៏​ស្មុគស្មាញ​ដោយ​សុដន់​ទាំង​២​របស់នាង​ឆ្លង​មេរោគ  ។ ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​ថា នាង Sheyla Hershey ទទួល​ការ​វះកាត់​កែ សម្ពស្ស​ដើមទ្រូង​ជាង​៣០​ដង ហើយ​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​និយាយ​ថា មេរោគ​ដែលឆ្លង​តាម​មុខរបួស​លើ​ដើមទ្រូង​របស់​នាង​អាចចូល​ដេ​ល់​ចរន្ដឈាម​ក្នុង​រាង​កាយ​របស់​នាងហើយ​អាច​គំរាមកំហែង​ដល់​អាយុជីវិត​របស់នាង ៕