ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​បរ​ទេស​ម្នាក់​ត្រូវ​ចោរ​ឆក់​កា​បូប​ និង​បា.ញ់​​ឱ្យ​របួស

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​ ៖ ​ស្ត្រី​ជន​ជា​តិ​ហូឡង់​ម្នាក់​ ត្រូវ​បាន​​​មិត្ត​ភក្តិ​​​បញ្ជូន​ទៅ​មន្ទី​រ​ពេទ្យ​​កាល់​ម៉ែត​​ដើម្បី​​សង្គ្រោះ​​​ជី​វិត​​​​ បន្ទាប់​ពី​ស្ត្រី​រូ​ប​នោះ​​ត្រូវ​ក្រុម​​ចោរ​​​ឆក់​​​ប្រដាប់​អា​វុធ​​​ធ្វើ​សកម្ម​ភាព​​​ឆក់យក​​កាបូប​​ស្ពាយ​​​នៅ​មុខ​ផ្ទះ​​សំណាក់​ច័ន្ទ​​រស្មី​​លេខ​១៩ សង្កាត់​​ជ័យ​ជំ​នះ​​​ ខណ្ឌ​ដូន​ពេញ​​ កាល​ពី​វេលា​​ម៉ោង​​​៤​ទៀប​ភ្លឺ​​ ថ្ងៃ​ទី​​​១៤​​ មិថុនា​ ​និង​បា.ញ់​​មួយ​គ្រាប់​​​បណ្តាល​ឱ្យ​របួស​ថែម​ទៀត​ ។

រាជធានីភ្នំពេញ​​​ ៖ ​ស្ត្រី​ជន​ជា​តិ​ហូឡង់​ម្នាក់​ ត្រូវ​បាន​​​មិត្ត​ភក្តិ​​​បញ្ជូន​ទៅ​មន្ទី​រ​ពេទ្យ​​កាល់​ម៉ែត​​ដើម្បី​​សង្គ្រោះ​​​ជី​វិត​​​​ បន្ទាប់​ពី​ស្ត្រី​រូ​ប​នោះ​​ត្រូវ​ក្រុម​​ចោរ​​​ឆក់​​​ប្រដាប់​អា​វុធ​​​ធ្វើ​សកម្ម​ភាព​​​ឆក​់​យក​​កាបូប​​ស្ពាយ​​​នៅ​មុខ​ផ្ទះ​​សំណាក់​ច័ន្ទ​​រស្មី​​លេខ​១៩ សង្កាត់​​ជ័យ​ជំ​នះ​​​ ខណ្ឌ​ដូន​ពេញ​​ កាល​ពី​វេលា​​ម៉ោង​​​៤​ទៀប​ភ្លឺ​​ ថ្ងៃ​ទី​​​១៤​​ មិថុនា​ ​និង​បាញ់​​មួយ​គ្រាប់​​​បណ្តាល​ឱ្យ​របួស​ថែម​ទៀត​ ។

​​ស្ត្រី​​ប​រ​ទេស​​​ដែល​រង​របួស​​ក្នុង​អំ​ពើ​ប្លន់​​​​កណ្តាល​​​​រាជ​ធានី​ភ្នំ​ពេញ​​​​នោះ​ត្រូវ​បាន​គេ​ស្គាល់​​​​​ឈ្មោះ​ ក្រេស្ទីន​ជេស៊ីណា​ អាយុ​​២៧​ឆ្នាំ​ ​ជន​ជាតិ​ហូឡង់​​ ​ជា​អ្នក​ទេស​ចរ​​ ស្នាក់​នៅ​​​សណ្ឋា​គារ​​​រ៉ូយ៉ាល់​​​​ ផ្លូវ​​លេខ​១៥៤​ ​សង្កាត់​​​​ផ្សារ​កណ្តាល​​​ទី ២​ ខណ្ឌ​ដូន​ពេញ​ ​​ត្រូវ​ក្រុម​ចោរ​​​បាញ់​មួយ​គ្រាប់​​​ចំ​កំភួន​ជើង​​​ខាង​ស្តាំ ​។

យោង​​តាម​​សម្តីជន​រង​គ្រោះ​​បាន​ឱ្យ​សមត្ថ​កិច្ច​ដឹង​ថា ​​នៅ​ម៉ោង​​​​ជាង​​៣​​​ទៀប​ភឺ្ល​​​​ថ្ងៃ​​ទី​១៤​​ មិថុនា​ ​គាត់​និង​មិត្ត​​ភក្តិ​​បាន​នាំ​គ្នា​​ដើរ​តាម​​​ផ្លូវ​​​លេខ​​១៩​ ឆ្ពោះទៅ​​​ទិស​ខាង​​​ជើង​​​ បន្ទាប់​ពី​ផឹកស៊ី និង​មើល​ការ​ប្រកួត​​​បាល់​ទាត់​​យូរ៉ូ​​ចប់​នៅ​​រង្គ​សាល​​បរ​ទេស​​​មួយ​​​ ស្ថិត​នៅ​​​​​​​ផ្លូវ​លេខ​​​២៤០​​ ក្រោយ​ព្រះ​បរម​រាជ​វាំង​ ។ ​លុះ​មក​ដល់​​​មុខ​ផ្ទះ​​​សំណាក់​​​យីហោ​ ច័ន្ទ​​​រស្មី​ ផ្លូវ​លេខ​​​១៩ ស្ថិត​​​ក្នុង​​សង្កាត់​​​ជ័យ​​​​ជំ​នះ​ ​ខណ្ឌ​ដូន​ពេញ​​ ​មិត្ត​ភក្តិ​​​​​បាន​បែក​​ពីគាត់​ ហើយ​ដើរ​​​ចូល​ផ្ទះ​​សំណាក់​ច័ន្ទ​​​រស្មី​ នៅសល់​តែ​​គាត់​ម្នាក់​ឯង​​​ដើ​រ​ទៅ​ផ្ទះ​​សំណាក់​រ៉ូយ៉ាល់​​ ដែល​​​នៅ​កែង​​​ផ្លូវ​លេខ​៥៤​ ស្រាប់​តែ​​​មាន​ជន​ស្ទាវ​​​ពីរ​នាក់​​ជិះ​ម៉ូតូ​​​មិន​ចាំ​ម៉ាក​​ ​បាន​​​ធ្វើ​សកម្ម​ភាព​​​ឆក់​​​យក​កាបូប​​​ស្ពាយ​​​ពី​គាត់ ។ ពេល​នោះ​គាត់​បាន​​​ប្រវាយ​ប្រតប់​ជា​មួយ​ ពួក​គេ​​ដើម្បី​​យក​កាបូប​​វិញ​ក៏​ត្រូវ​​ជន​​ដៃ​ដល់​​ដក​កាំ​ភ្លើង​​​ខ្លី​​មិន​ស្គាល់​ម៉ាកបាញ់​មួយ​គ្រាប់​ចំ​កំភួន​ជើង​​​ខាង​​ស្តាំតែ​ម្តង​ រួច​ហើយ​​​​​បាន​គេច​ខ្លួន​​​បាត់​ ឯគាត់​​ត្រូវ​បាន​មិត្ត​ភក្តិ​​​បញ្ជូន​​ទៅ​​មន្ទីរ​ពេទ្យ​​​កាល់​ម៉ែត​​ ។

ស្ត្រី​រង​គ្រោះ​​​បញ្ជាក់​ថា ​ក្នុង​កា​​បូប​​ស្ពាយ​​ដែល​ចោរ​​​​ឆក់​​យក​ទៅ​នោះ​​ មាន​ម៉ាសីុន​​ថត​រូប​​​អូឡាំពុស, ប័ណ្ណ​ឥណ​ទាន​​(Credit Card)មួយ​សន្លឹក​​ និង​គ្រឿង​​ក្រអូប​​មួយ​ចំនួន​​ទៀត ៕