ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុកធ្វើ​ពិធី​បន់​ស្រន់​​ប្រោះ​​ព្រំ​បណ្តេញ​ខ្មោច​​ព្រាយ​បិសាច

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ ​អ្នក​​ស្រុក​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ភូមិសាស្ត្រ​ស្រុក​​ស្ទោង ​ចាប់ពី​ព្រំ​ប្រទល់​ស្រុក​​កំពង់​ស្វាយ ​ទៅ​ដល់​ព្រំ​ប្រទល់​​​ខេត្ត​សៀមរាប ​​កាល​ពី​ថ្ងៃទី​១២ មិថុនា ​បាន​រៀបចំ​ពិធីបន់​ស្រន់ និង​បណ្តេញ​​ខ្មោច​ព្រាយ​បិសាច​​ទៅ​តាម​អបិយ​ជំនឿ​ដែល​​ជឿតៗ​គ្នា​​តាំងពី​​ដូនតា​មកថា ​មានខ្មោច​ព្រាយ​​បិសាច និង​ខ្មោច​​តៃហោង​នៅតាម​ដើម​ឈើ និង​តាម​​ដង​ផ្លូវដែល​តែងតែ​​​យាយី​អាយុ​ជីវិត​

ខេត្ត​កំពង់​ធំ ៖ ​អ្នក​​ស្រុក​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ភូមិសាស្ត្រ​ស្រុក​​ស្ទោង ​ចាប់ពី​ព្រំ​ប្រទល់​ស្រុក​​កំពង់​ស្វាយ ​ទៅ​ដល់​ព្រំ​ប្រទល់​​​ខេត្ត​សៀមរាប ​​កាល​ពី​ថ្ងៃទី​១២ មិថុនា ​បាន​រៀបចំ​ពិធីបន់​ស្រន់ និង​បណ្តេញ​​ខ្មោច​ព្រាយ​បិសាច​​ទៅ​តាម​អបិយ​ជំនឿ​ដែល​​ជឿតៗ​គ្នា​​តាំងពី​​ដូនតា​មកថា ​មានខ្មោច​ព្រាយ​​បិសាច និង​ខ្មោច​​តៃហោង​នៅតាម​ដើម​ឈើ និង​តាម​​ដង​ផ្លូវដែល​តែងតែ​​​យាយី​អាយុ​ជីវិត​មនុស្ស​​ឱ្យ​មានគ្រោះថ្នាក់​ផ្សេងៗ។

ពិធី​នេះ​ធ្វើឡើង​ប​ន្ទាប់​ពី​ចំណុច​​នេះ​កើត​មាន​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​​ញឹក​ញាប់​បង្កឱ្យ​​អ្នក​ធ្វើ​​ដំណើរ​​ឆ្លង​កាត់​ទទួល​រង​គ្រោះថ្នាក់​ រហូត​​ឈាន​ដល់​ការ​បាត់​បង់​ជីវិត​ម្តង​ហើយ​ម្តងទៀត ​នៅ​កន្លែង​ដដែល​នេះ។ ជាក់ស្តែង​​នៅ​​រយៈ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​គ្រោះថ្នាក់​ចរា​ចរណ៍បាន​កើតឡើង​​ផ្ទួន​ៗ​គ្នា បណ្តាលឱ្យ​​មនុស្ស​ស្លាប់​១៨​នាក់ ​និង​រង​របួស​ជាង​៣០​នាក់ ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕