ម៉ូតូនិងរថយន្តបើកបញ្ច្រាសទិសបុកគ្នា
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១០:៣០
កោះសន្តិភាព
ទិដ្ឋភាពកន្លែងកើតហេតុ
Update Required
To play the media you will need to either update your browser to a recent version or update your
Flash plugin.
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរវង្វេងលែងដឹងខ្លួនដោយសារជិះម៉ូតូបុកជាមួយរថយន្តនៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១១ មិថុនា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះភាព អាយុ២២ឆ្នាំ ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ លើដងផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច។ លុះដល់ចំណុចភូមិខាងលើក៏បុកគ្នាជាមួយរថយន្តម៉ាកហ៊ីណូ ពណ៌លឿង ដឹកដីដែលបើកបរបញ្ច្រាសទិសគ្នាបណ្តាលឱ្យអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ វិលមុខ វង្វេងលែងដឹងខុសត្រូវ ។ ចំណែកឯម៉ូតូទទួលរងការខូចខាតធ្ងន់ធ្ងរដោយសាររថយន្តបុកហើយ បើកកិនពីលើថែមទៀត ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទូរស័ព្ទទំនាក់ទំនងទៅរកក្រុមគ្រួសារបុរសរងគ្រោះមកយកទៅព្យាបាល ។ ចំណែកឯរថយន្តនិងម៉ូតូប៉ូលិសដកហូតយកទៅរក្សាទុកនៅការិយាល័យនគរបាលជំនាញដើម្បីចាត់ការតាមច្បាប់ ៕