ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​អាយុ​១៨​ឆ្នាំ ​ជាប់​ចោទ​​រំលោភ​ស្ត្រី​ចំណាស់​​អាយុ​៥៦​ឆ្នាំ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​ត្រូវ​គេ​ប្តឹង​​ប៉ូលិស​ប៉ុស្តិ៍​​បឹង​សាឡាង ​ចាប់ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​​១២ មិថុនា ​ដោយ​ចោទ​ប្រកាន់​ថា បាន​លប​លួច​ចូល​ទៅ​ក្នុង​ផ្ទះ​លេខ​២៨​ដេ ផ្លូវ​លេខ​២២៧ ​សង្កាត់​បឹង​សាឡាង ​ខណ្ឌ​ទួល​​គោក ​ចាប់​រំលោភ​​សេព​សន្ថវៈ​​ស្ត្រី​ម្នាក់​អាយុ​៥៦​ឆ្នាំ​រហូត​បាន​សម្រេច​កាល​​ពី​វេលា​ម៉ោង​១​​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​១២ មិថុនា ​២០១២ ។ ​ទោះ​បី​ជា​យ៉ាងណា​យុវជន​នោះ​បាន​ធ្វើ​ការបដិសេធ។

ជនសង្ស័យ​​ដែលត្រូវ​ចាប់​ខ្លួន​ឈ្មោះ​​មាន កក្តដា ​ហៅ​ចក់ ភេទប្រុស អាយុ​១៨​ឆ្នាំ ​មាន​ទីលំនៅ​ផ្ទះ​ជួល​ផ្លូវលេខ​២២៧ ​សង្កាត់​បឹង​សាឡាង ​ខណ្ឌទួលគោក ​ហើយ​ជា​មនុស្ស​​ស្គាល់​គ្នា នឹង​​ស្ត្រីរូប​នោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕