រាជធានីភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើសួនច្បារជិតណាហ្កា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយភាគីម្ខាងអះអាងថា ខ្លួនបាត់រថយន្តកាមរីបាឡែន ពណ៌ស្ករ ហើយប្រទះឃើញឈ្មួញកំពុងលក់នៅចំណុចកើតហេតុ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១១ មិថុនា ។
តាមប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍ខាងលើនេះបានឱ្យដឹងថា លោកឡាង គឹមសេង ដែលអះអាងថា ជាម្ចាស់រថយន្តខាងលើបានយករថយន្តរបស់ខ្លួនទៅផ្ញើនៅកន្លែងផ្ញើរថយន្តមួយកន្លែងក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ហើយត្រូវកម្មករនៅកន្លែងផ្ញើខាងលើ និយាយថា មានគេមករកទិញរថយន្តនេះក្នុងតម្លៃ១៥.៨០០ដុល្លារ ដូច្នេះសូមម្ចាស់រថយន្តឱ្យប្រដាសពន្ធទៅគេ ។ ពេលនោះឈ្មោះឡាង គឹមសេង ក៏យល់ព្រមឱ្យក្រដាសពន្ធទៅម្ចាស់ហ្ការ៉ាស ។ លុះដល់វេលាល្ងាចថ្ងៃដដែលនេះអត់ឃើញអ្នកយករថយន្ត និងក្រដាសពន្ធយកលុយឱ្យក៏ជ្រួលច្របល់តាមរករថយន្តហើយទីបំផុតឃើញរថយន្តកំពុងត្រូវបានឈ្មួញប្រកាសលក់នៅសួនច្បារក្បែរណាហ្កាក៏ប្តឹងប៉ូលិសតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ