ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​អត្តឃាត​នៅក្រុង​បាដាដ​ស្លាប់​12នាក់

15 ឆ្នាំ មុន

មនុស្ស​យ៉ាង​តិច​១២នាក់​បានត្រូវ​ស្លាប់ ហើយ​៤០​នាក់​ទៀត​ត្រូវ​របួស​កាលពីថ្ងៃទី​៥ កញ្ញា ក្នុង​ការ​វាយ​ប្រហារ​អត្តឃាត​ប្រឆាំង​នឹង​មូលដ្ឋាន​យោធា​មួយ​កន្លែង​នៅ​ក្រុង​បាដាដ ដែល​ការ​វាយ​ប្រហារ​នេះកើ​តឡើង​មិនដល់​មួយ​សប្តាហ៍​ផង ក្រោយ​ការ​ចាកចេញ​របស់​បណ្តា​កង​ឯក​ភាព​ប្រយុទ្ធ​ចុង​ក្រោយ​របស់​អាមេរិក ។ យោង​តាម​ព័ត៌​មាន​នានា​ថា ជន​អត្ត​ឃាត​រហូត​ដល់​ទៅ​៥​នាក់​បាន​ចូល​រួមក្នុង​ការ​វាយលុក​ទាំង​​កណ្តាល​ថ្ងៃ ប្រឆាំង​នឹង​មូលដ្ឋាន​យោធា​នេះ​ដែល​កាលពី​២សប្តាហ៍​មុន ធ្លាប់ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​អត្តឃាត​​មួយ​រួចមកហើយ បណ្តា​ឱ្យ​មនុស​្ស​ស្លាប់​៥៧​នាក់ និង​របួស​១២៣​នាក់ ក្នុងចំណោម​កង​ទាហាន​ និងពួក​អ្ន​កទើប​ជ្រើស​រើស​ចូលធ្វើ​ទាហាន ។

ការ​វាយ​លុក​កាលពីថ្ងៃទី​៥ កញ្ញា នេះ​បាន​ចាប់​ផ្តើម​​ខណៈ​ពេល​រថយន្ត​បឺស​ធុន​តូច​មួយ​គ្រឿង​​ផ្ទុក​គ្រឿង​ផ្ទុះ​បើក​បំបុក​លើ​ច្រក​ទ្វារ​ចូល​មួយ​​ទៅ​ក្នុង​មូលដ្ឋាន​នេះ ។ ជន​អត្ត​ឃាត​ម្នាក់ ឬ​២នាក់​ដែល​រត់​តាម​រថយន្តនេះ​អាច​ធ្វើ​ឱ្យ​គ្រឿង​ផ្ទុក​ក្នុង​​រថយន្ត​ផ្ទុះ​ឡើង​ពេល​រង​ការ​បាញ់​ប្រហារ​របស់​កង​ទាហាន ។ ជនប្រដាប់​អាវុធ​២នាក់​ទៀត​ ​បានបាញ់​ចេញ​ពី​អគារមួយ​ស្ថិតនៅ​ក្បែរ​នោះ ។ ការបាញ់​ប្រហារមាន​រយៈ​ពេល​១​ម៉ោង។

ឧត្តម​សេនីយ៍​កាស់ ស៊ីម មូសាវី អ្នកនាំពាក្យ​របស់កង​កំលាំង​សន្តិសុខ​ក្រុង​បាដាដ​ថ្លែង​ថា នេះ​ជា​ការ​វាយប្រហារ​អត្ត​ឃាត​ដោយ​ប្រើ​រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​សំដៅ​លើ​ច្រក​ចូល​សំខាន់​នៃទីបញ្ជា​ការ​យោធា​ ROUSSAFA ។ មូលដ្ឋាន​នេះ​ឥឡូវ​ក្លាយជា​ការិយាល័យ​នៃ​មជ្ឈមណ្ឌល​ជ្រើ​សរើស​ទ័ព និង​ទីបញ្ជា​ការ​ដ្ឋាន ៕