ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរក្ស​​​លោកឧកញ៉ា​ម្នាក់​ខ្យល់គរ​ស្លាប់​តាម​ផ្លូវ​​ ខណៈ​កំពុង​បើកម៉ូតូ

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ ​អង្គរក្ស​របស់​លោក​ឧកញ៉ា​ម្នាក់ បានកើត​​ខ្យល់គរ​​ហើយ​ស្លាប់ ​ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ កាលពី​វេលាម៉ោង៤ ​និង​៣០នាទី​រសៀល​​ថ្ងៃទី​១០ មិថុនា ២០១២ ​នៅ​ចំណុច​មុខ​​សាលា​បឋម​សិក្សា​​វឌ្ឍន​វិទ្យា ​ផ្លូវ​លេខ​២៣៨ ​សង្កាត់​បឹង​ព្រលិត ​ខណ្ឌ​៧មករា ។

បុរស​រងគ្រោះ​​ឈ្មោះសេង ចន្ទ​វុទ្ធី អាយុ​៣៤​​ឆ្នាំ មានទីលំនៅផ្ទះ​លេខ​២៤៤ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការ​មន ។ ប្រភព​ពីកន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា​​​ នៅ​មុន​ពេល​កើតហេតុ ​បុរស​រងគ្រោះ​បានជូន​ដំណើរ​ប្រពន្ធ​របស់​ចៅហ្វាយ​​​នាយ​ទៅផ្សារ​ឡាក់​គី ​លុះ​ពេល​ជូន​​ដំណើរ​ទៅ​ដល់​ផ្សារ បុរ​សខាង​លើ ​​ហាក់​មានអាការមិនសូវស្រួលខ្លួន ក៏​ជិះ​ម៉ូតូ​ចេញ​​​ពីផ្សារ​  ដើម្បី​ទៅ​​រក​កន្លែង​កោសខ្យល់​ លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ ​បានឈប់ម៉ូតូ​​ ហើយ​ស្រែក​ឱ្យ​​គេជួយ រួច​ក៏ដួល​​សន្លប់ទៅ ។ អ្នក​ឃើញ​ហេតុការណ៍​បាននាំគ្នា​ជួយ​​​រឹត គក់​ច្របាច់​ ប៉ុន្តែ​​អកុសល​បុរស​រងគ្រោះ​បានស្លាប់​ដោយ​មិនអាច​សង្គ្រោះ​ទាន់ពេល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕