ថ្ងៃ ១៤ កើត ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ជន​ជាតិ​ឡាវ​៣​នាក់​ត្រូវ​ចាប់ឃាត់​ខ្លួន បន្ទាប់​​ពី​ចូល​មករក​​កាប់​ឈើ​-ឫស្សីក្នុង​ខេត្ត​​ស្ទឹង​ត្រែង

  • Text Size

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៨:០០

ជន​ជាតិ​ឡាវ​ដែល​​ត្រូវ​ឃាត់​ខ្លួន​ ជន​ជាតិ​ឡាវ​ដែល​​ត្រូវ​ឃាត់​ខ្លួន​ គោ​យន្ត​កន្ត្រៃ​

កោះសន្តិភាព

ជន​ជាតិ​ឡាវ​ដែល​​ត្រូវ​ឃាត់​ខ្លួន​

ខេត្តស្ទឹងត្រែង ៖ ជនជាតិឡាវ​៣​នាក់​ត្រូវបាននគរបាលវរការពារព្រំដែន​​លេខ​៧០១​ចាប់​ឃាត់​ខ្លួន ដោយសារ​ចូលមកកាប់​ឫស្សី និង​កូនឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង​គ្មានច្បាប់​នៅ​ចំណុច​ចម្ងាយ​ពី​ទីបញ្ជាការវរ​ការពារ​ព្រំ​ដែន​លេខ​៧០១ជាង​១០០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​អន្លង់មរកត ឃុំ​អូរ​ស្វាយ ស្រុក​ថាឡា​បរិវ៉ាត់ កាល​ពី​វេលា​ម៉ោង​១១​​និង​១៥​នាទីព្រឹកថ្ងៃទី៩ មិថុនា ២០១២ ខណៈ​កំពុងធ្វើ​​សកម្ម​ភាព​កាប់​ឫស្សី​ និង​កូន​ឈើ។

មន្ត្រីនគរបាល​វរ​ការពារ​ព្រំ​ដែន​​លេខ​៧០១ ​​ប្រាប់​ឱ្យ​ដឹង​ថា ជនជាតិឡាវ​ទាំងបីនាក់បន្ទាប់ពី​​ចាប់​ឃាត់​ខ្លួន​ពួកគេ​ស្ទើរតែ​ផ្ទុះកំហឹងតបតមក​វិញ តែ​កម្លាំងនគរ​បាល​ទប់ទល់នឹងស្ថាន​ការណ៍​បាន។ ក្នុង​ការឃាត់ខ្លួននេះកម្លាំងនគរបាល​រឹប​អូស​បាន​សម្ភាររួមមានគោ​យន្ត​កន្ត្រៃមួយគ្រឿង ឫស្សី​កាប់ពន្លះមែករួច១៩​ដើម​ កាំបិតពីដើម និង​កូនឈើមួយចំនួនទៀត។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 22-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0834,090
បាត ថៃឡង់ (1USD)29.6329.7
ដុង វៀតណាម (1USD)21,22021,300
យ៉េន ជប៉ុន (10.000JPY)9797.5
ដុល្លារ សិង្ហបូរី (100SGD)79.580
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128.5129
ផោន អង់គ្លេស (100GBP)151151.5
ដុល្លារ អូស្ត្រាលី (100AUD)97.397.8
ដុល្លារ កាណាដា (100CAD)96.597.2
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690