ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុកបង្គោលថ្មមុខស្ថានទូតអាមេរិក
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៧:៥៨

កោះសន្តិភាព
សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ចងកំហឹងនឹងបង្គោលថ្មដាក់ច្រវាក់មុខស្ថានទូតអាមេរិក លើកំណាត់ផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ មិថុនា ២០១២ បណ្តាលឲ្យរថយន្តបែកកង់ខាងស្តាំ និងដាច់កាឡេចេញមកក្រៅ។
ម្ចាស់រថយន្តដែលចងកំហឹងនឹងបង្គោលថ្មនេះត្រូវបានគេស្គាល់ឈ្មោះម៉េវ សេរីរ័ត្ននា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៤អឺ១ វិថីកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។ រថយន្តបង្កត្រូវបាននគរបាលស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕