ក្រុងប៉ោយប៉ែត ៖ កម្លាំងជួរមុខកម្ពុជា នៅបន្ទាត់ព្រំដែនក្នុងស្រុកអូរជ្រៅ ពិសេសម្តុំបង្គោលសីមាព្រំដែនលេខ៤៣ ឈមនឹងស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ បានបន្តការពារមិនឱ្យជនជាតិថៃវិលមកធ្វើស្រែបំពានលើដីខ្មែរជាថ្មីដែលមានផ្ទៃដីសរុបជាង២០០ហិកតា តាមបន្ទាត់ព្រំដែនទៀតឡើយ។
កម្លាំងជួរមុខកម្ពុជាគេឃើញមានទាំងយោធាទាំងប៉ូលិសព្រំដែនបានរួមគ្នាការពារបូរណភាពទឹកដីនៅចំណុចខាងលើយ៉ាងអង់អាច។ ជុំវិញការដាក់កម្លាំងដើម្បីទប់ស្កាត់ការចូលមកធ្វើស្រែលើដីខ្មែរជាថ្មីទៀតពីសំណាក់ពលរដ្ឋថៃ បើតាមប្រភពពីសមត្ថកិច្ចបង្ហើបថា ដោយសារខាងកម្លាំងជួរមុខកម្ពុជា ទទួលបានព័ត៌មានថា ខាងភាគីថៃចង់បន្តមកធ្វើស្រែនៅតំបន់ហាមឃាត់នេះទៀត ដូច្នេះទើបទាហានកម្ពុជាការពារមិនឱ្យភាគីថៃធ្វើអ្វីតាមទំនើងចិត្តនោះទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕










ចែករំលែកព័តមាននេះ